Tuesday, December 29, 2009

Busy Life to start...

Dear Valued Readers,

Since October, my life began to be busy from day to day, so I don't have little time to write articles for your entertainment. ;-)

So sorry.... Hope you still enjoy visiting and reading my articles...

Here, some photos of the busy activities:







Voilà, c'est la Vie en Rose ! ;-)

Tuesday, November 17, 2009

ស្នេហារន្ទៈ

ស្នេហារន្ទៈ




     អ្នកដែលធ្លាប់ឆ្លងកាត់ “ស្នេហាគ្រាដំបូង” និង “ស្នេហារន្ទៈ” ទើបយល់អស់ ពាក្យពីរម៉ាត់ ដ៏ពិសិដ្ឋថា៖ ស្នេហា ។ នោះហើយវាសាមញ្ញទេតែពិបាកពណ៌នា រ៉ាយរា់ប់ជាពាក្យសំដីណាស់។ ការរំភើបនៃបេះដូងដោយសារស្នេហារន្ទៈ ដូចជា ការខ្សឹបប្រាប់ដើម្បីព្យាករណ៏នៃសេចក្តីស្នេហា។

     ម្សិលមិញ ខ្ញុំជួបនាងក្នុងសំលៀកបំពាក់កូនសិស្សខាងមុខខ្លោងទ្វារសាលា ដូច្នេះថ្ងៃនេះ បានបន្សល់ទុកក្នុងចិត្តខ្ញុំ នូវអារម្មណ៍ច្របូកច្របល់ពិបាកថ្លែង វាថាណាស់។ នាងក្នុង ឯកសណ្ឋានកូនសិស្ស ចេះតែផុសឡើងក្នុងអារម្មណ៍ខ្ញុំ។ ខ្ញុំមាន អារម្មណ៍ថា ខ្លួនខ្ញុំបានជាប់ចិត្តលើរូបនាងហើយ...។ ស្ថានភាពផ្លូវចិត្តនេះ បានចាត់ទុកថាជា ស្នេហារន្ទៈ។

    តាមអ្នកជំនាញការ ជួនកាលគេមិនអាចបកស្រាយ អំពីរឿងពេញចិត្តរហ័ស ពេករបស់ បុរសនារីបានទេ។ ស្នេហារន្ទៈជួនកាលផ្ទុះឡើងខុសប្លែកពីសកម្មភាព ធម្មតា។ 

    មិនមែនលុះត្រាតែមានរាងស្អាតសង្ហា រង្វង់មុខគួរឱ្យស្រលាញ់ កែវភ្នែក ពោរពេញដោយ មន្តស្នេហ៍ទេ ទើបបង្ក បានជាស្នេហារន្ទៈទេ តែជួនកាលភាព កំប្លុកកំប្លែងរបស់បុរសម្នាក់ ឬ ការស្មោះត្រង់ហួសហេតុរបស់បុរសក៏បានធ្វើឱ្យ នារីខ្លះជ្រួលច្របល់ ហើយសង្វាក់បេះដូង ចាប់ផ្តើមប្រែប្រួល។

    បុរស(ក)និយាយថា៖ ២ឆ្នាំកន្លងមកនេះ គេបានចាប់ចិត្តនឹងនារីម្នាក់ព្រោះតែ ដំណើររបស់នាង។ លើកដំបូងពន្លឺ ភ្នែករបស់បុរសផ្តោតទៅលើដំណើរទន់ភ្លន់ របស់នាង នៅឆ្នេរសមុទ្រ នារសៀល មួយ។

    រន្ទៈស្នេហ៍ជំរុញបុរសឱ្យត្រូវតែទៅជិតនាង ហើយនៅពេលណាក្រឡេក ឃើញនាងពី ចំងាយតំរង់មក បេះដូងរបស់ គេចាប់ផ្តើមប្តូរចង្វាក់។

    ចំណែកនាង(ខ) សារភាពដោយត្រង់ថា សំលេងនិយាយរបស់បុរស បានធ្វើឱ្យនាង ឈ្លក់វង្វេងតាំងពីបានជួបគ្នា ដំបូងម៉្លេះ។ នាងនិយយាថា ពាក្យពេចន៍ដែលបុរសបន្លឺមក បាន ស្រូបបេះដូងនាងឱ្យលង់ទៅក្នុងពិភព ដ៏អណ្តែតអណ្តូងនៃសេចក្តីស្នេហា។

    ចិត្តវិទូ មានប្រសាសន៍ថា អ្នកដែលធ្លាប់ឆ្លងកាត់រន្ទៈស្នេហ៍ សុទ្ធតែទទួល ស្គាល់ថា ពួកគេ ហាក់ដូចជាត្រូវថធ្លាក់ ទៅក្នុងសំហររវើរវាយ ដែលពិបាកបកស្រាយពីមូលហេតុ។ មនុស្សជាច្រើនមិនអាចបកស្រាយ ប្រការនេះបាន ហើយគិត ថា នោះគឺជានិស្ស័យ។

    មានមនុស្សជាច្រើន ត្រូវទាក់ទាញដោយសារតែពន្លឺភ្នែក ស្នាមញញឹម ឬបបូរមាត់។ អ្វីៗទាំងអស់នោះគិតស្មាន ទៅដូចជាធម្មតាទេ តែបែរជាមានអានុភាពស្រូបទាញយ៉ាងចំលែក។ ជាធម្មតាវានឹងដិតយ៉ាង ជ្រៅនៅក្នុងចិត្តគេមិនអាច រសាយឡើយ។

    តាមចិត្តវិទូ មនោសញ្ចោតនារបស់មនុស្សស្រីចំពោះបុរស មានភាពស្ងាត់កំបាំងជាង តែក៏ខ្លាំងក្លាមិនចាញ់មនុស្ស ប្រុសឡើយ។ សេចក្តីស្នេហារបស់នារីភេទទន់ខ្សោយ រន្ទៈស្នេហ៍ ចំពោះនារីភេទក៏មិនចាញ់បុរសៗបន្តិចណាឡើយ។ មនុស្ស ប្រុសពិបាកបែងចែក មនោសញ្ចោតនា ដែលនារីមានចំពោះគេណាស់ ព្រោះវាមិនស្តែងចេញមកខាងក្រៅ។ នៅពេលជួប មនុស្សប្រុសមានលក្ខណៈពិសេស គេប្រាថ្នានោះគឺ រន្ទៈស្នេហ៍ក្នុងចិត្តគេបង្ហាញ ខ្លួនមក ហើយមានការកើនឡើងជាលំដាប់។ សេចក្តីស្នេហារបស់មនុស្សស្រីដែលមានចំពោះគូស្នេហ៍អាចមានភាពយឺតយ៉ាវ តែមានភាពខ្លាំងក្លាជាង ប្រៀបនឹងមនុស្ស ប្រុស។

    បណ្តាអ្នកជំនាញការបកស្រាយថា មូលហេតុដូច្នេះមកពីមនុស្សមានការថ្លឹងថ្លែងជា ក្នុងការជ្រើសរើសគូស្នេហ៍ ព្រោះពួកនាងគិតច្រើនដល់អនាគត។ បានន័យថា ពួកនាង ជានិច្ចកាលតែងជ្រើសរើសបុរសណា ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការកសាង ទ្រនំគ្រួសារ។ ដូច្នេះរន្ទៈស្នេហ៍ដែលបានមកដល់ចំពោះមនុស្សស្រីមិនមែនមានតែ ដំណើរ ឬកពា អង់អាច ក្លាហាន សំលេងនិយាយពោរពេញដោយអានុភាព រង្វង់មុខពេញលក្ខណៈជា មនុស្សប្រុសប៉ុណ្ណោះទេ គឺថែមទាំង អ្វីៗដែលផ្ទុកនៅក្នុងខួរក្បាលរបស់គេផង។ នោះអាចជាសតិបញ្ញាចរិត មោះមុត ការធានារ៉ាប់រងឆន្ទៈ។
    ស្ថិតិរបស់បណ្តាចិត្តវិទូ បង្ហាញឱ្យឃើញថា មនោសញ្ចោតមានរបស់បុរសឆាប់ទទួល អារម្មណ៍ជាងមនុស្សស្រី ជាង៥ដង ហើយមនុសស្រីវិញស្ងាត់កំបាំងជាងមនុស្សប្រុស៥ដង។ មនុស្សស្រីមិនចូលចិត្ត“ប្រថុយគ្រោះថ្នាក់” ឬ “ដក ពិសោធន៍”ក្នុងសេចក្តីស្នេហាទេ។ ពួកគេមិនសូវទទួលយកឥទ្ធិពលដោយសាររូបភាពរបស់មនុស្សប្រុសឡើយ។

    ហេតុដូច្នេះរន្ទៈស្នេហ៍គឺជាស្ថានភាពនៃផ្លូវចិត្តយ៉ាងពិសេសក្នុងសេចក្តីស្នេហា ជាជំហានចាប់ផ្តើមឈានចូលពិភព ដ៏ត្រកាលនៃសេចក្តីស្នេហា។ បើសិនអ្នកធ្លាប់ភ្លក់រន្ទៈស្នេហ៍ នោះទៅអ្នកយល់អស់នូវភាសារពិតប្រាកដនៃបេះដូង។ ចូរអ្នក ចាត់ទុករន្ទៈស្នេហ៍ប្រៀបដូចជា អនុស្សាវរីយ៍ដ៏ល្អផូរផង់បំផុតក្នុងជីវិត។
    ចូររក្សាទុកជារៀងរហូតតទៅ “ជាស្នេហ៍គ្រាដំបូង” ក្នុងបេះដូងរបស់អ្នក។

សូមរង់ចាំអាន...ស្នេហាជាសុភមង្គល ឬ ជាការឈឺចាប់?

How to kill virus: MS-DOS.com, Global.exe, system.exe, svchost.exe

Recently, I heard many people complain about a sort of virus which attacked many computer using Windows, and your system has been infected with this kind of virus, see below picture...Through your Windows, you see the magic star flying... ;-)



Here's the link "http://learnw3.net46.net/?p=331" , to eliminate this damn virus from your loved computer.

Good luck !

Thursday, October 15, 2009

ខោខើចខ្លី !

សួស្តីមិត្តអ្នកអាន!

មួយរយៈនេះមានការរវល់ពេកបានជាមិនសូវមានពេលសរសេរអត្ថបទថ្មីៗទេ !

ខាងក្រោមនេះជាសួនកំណាព្យដកស្រង់ចេញពីការសែតកម្ពុជាថ្មី
ប្រហែលជាដោយឃើញសង្គមខ្មែរយើងបច្ចុប្បន្ននេះ ការស្រលាញ់ភាពទាន់សម័យ យុវវ័យមានការជ្រួលជ្រើមនឹងវប្បធម៌បរទេស ក៍ភ្លេចខ្លួនរហូតដល់ហ៊ានសាកល្បង ដល់ទៅក្លាយជាទំលាប់ មិនដឹងខ្លួន ដូច្នេះហើយ ទើបបានជាអ្នកនិពន្ធសរសេរ កំណាព្យមួយនេះជួយដាស់អោយភ្ញាក់កែរប្រែខ្លួនសារជាថ្មី...


តើមានន័យអាចប្រើការបានទេ ?


Monday, October 5, 2009

Oouf September !

September is the most busy month for the personal activities, so didn't have time to erupt the feelings... Most of the week-ends spent on self development programs ! :-(




Here, you see my participation in a training called "Operacy Playshop".
Sorry for the bad quality picture, because it's not my camera, and I also don't have my own camera. :-( If you buy me one, it would be welcomed ! :-)

What's Operacy ? Why Operacy ?

Operacy = What can I do with it ? (Key Personal Success and Leadership)

The term 'operacy' has been coined by Edward de Bono, its meaning is presented here in context:

The idiom of education is that it is enough to build up the information base and that action is then easy. It is not. The skills of action are every bit as important as the skills of knowledge. That this is not recognised in education is a tragedy. For convenience I have coined the term 'operacy', which is derived from 'operate' and 'operational' and thus indicates 'the skill needed for doing'. I believe that operacy should rank alongside literacy and numeracy as a major aim of education.

We need to change our conceptions about thinking and action. To effect this change we need a concept such as operacy which gives status to the thinking involved in doing. We need to appreciate effectiveness and not just intellectual games.

De Bono's Thinking Course, 1985, British Broadcasting Corporation, London. Pages 112 and 136.




In conclusion, there are many interesting modules which can not be learned in depth for just a very little hours during the playshop. However, continue learning and doing in the daily life are the most important experiences.

Thursday, September 17, 2009

ស្នេហាគ្រាដំបូង

    គេតែងតែនិយាយថា “ស្នេហាគ្រាដំបូង” ជាស្នេហាដែលមិនងាយនឹងបំភ្លេចបាន ! ប្រការនេះត្រឹមត្រូវណាស់ ក្នុង ស្នេហាគ្រាដំបូង ។




ធម្មតាចំពោះសេចក្តីស្នេហាទាំងឡាយដែលគេហៅថា “ស្នេហាគ្រាដំបូង” គឺជាស្នេហារវាងមិត្តនារី និងបុរស ដែលទើបតែធំពេញវ័យគ្រប់ការ ដែលភាគច្រើនពួកគេកំពុងនៅរៀន មិនទាន់មាន ការយល់ដឹងជ្រៅអំពីស្នេហាអាពាហ៍ពិពាហ៍ បញ្ហាកសាងគ្រួសារ និង នៅត្រូវរង់ចាំដំណាក់កាល សាកល្បង មុនពេលមានស្ថេរភាពក្នុងជីវិត។

ដោយហេតុតែយុវជននោះប្រលងធ្លាក់១ឆ្នាំ នាងក៏រៀនលើស១ថ្នាក់ ដោយចិត្តអស្មិមានៈយុវជន ក៏លែងស្រលាញ់ នាងទៀតហើយ ឬមួយយុវជនត្រូវឪពុកម្តាយបង្ខំឱ្យរៀបការប្រពន្ធ ឬនាងក៏ត្រូវឪពុកម្តាយបង្ខំឱ្យយកប្តី ឬមួយបុរសរត់ តាមនារីផ្សេងទៀត ឬបុរសចេញ ទៅសិក្សានៅទីឆ្ងាយ រួចហើយក៏“ភ្លេច”នាងរហូតតែម្តង។

ស្នេហាគ្រាដំបូងឆាប់រលត់ណាស់ ប្រៀបដូចភ្លើងចំបើងអញ្ជឹង! ចំពោះស្នេហាបែបនេះ មិនអាចរាប់ជាស្នេហាដំបូង បានឡើយ ព្រោះវាមិនទាន់សក្តិសមជាស្នេហាទេ។

ម៉្យាងវិញទៀត បើចំពោះនៅក្នុងពិធីជប់លៀង ដែលមានបុរសម្នាក់មកសាកសួរនាំស្គាល់គ្នា ហើយបង្ហើបពាក្យសុំ សេចក្តីស្នេហា ក្រោយមក គេក៏គេចខ្លួនបាត់ស្រមោលឈឹង ហើយនាងនោះចេះតែនឹករលឹកដល់បុរសនោះជានិច្ច។ បើ គ្រាន់ប៉ុណ្ណឹង ក៏ហៅថា “ស្នេហាគ្រាដំបូង” ដែរ នោះវាហាក់ដូចជាហួសហេតុពេកហើយ! ។

តាមពិតទៅ សេចក្តីស្នេហាមួយហៅថា “ស្នេហាគ្រាដំបូង” ត្រូវជាសេចក្តីស្នេហាត្រឹមត្រូវ ពិតប្រាកដ ហើយឈាន ទៅដល់ជីវិតអាពាហ៍ពិពាហ៍នៃបុគ្គល២នាក់ ដែលស្រលាញ់គ្នាយ៉ាងស្មោះស្ម័គ្រ មិនអាចឃ្លាតឆ្ងាយពីគ្នា ហើយក៏ធ្លាប់ដឹង ច្បាស់ពីកាតព្វកិច្ចធ្វើជាប្តីប្រពន្ធ ត្រូវធ្វើដូចម្តេច? ប៉ុន្តែមនុស្សទាំងនេះ បើសិនដល់ពេលត្រូវបែកគ្នានោះទើបឈឺចាប់ ខ្លោចផ្សាជាទីបំផុត។

លោក ម៉ាក ឌឺស្តាអែល បាននិយាយថា “សេចក្តីស្នេហាជានិមិត្តរូបរបស់និរន្តរភាព វាបំភាន់ អស់នូវសញ្ញាណ ពេលវេលាដែលលុបបំបាត់ចោលរាល់ការនឹកអាល័យរបស់ជំហាន ដែល ចាប់ផ្តើមដំបូង និងការភ័យខ្លាចរបស់ទីអវសាន្ត”។
នេះជាប្រការដ៏អស្ចារ្យរបស់បេះដូង ដែលគ្មាននរណាអាចបកស្រាយបាន។ ហើយ “ស្នេហាគ្រាដំបូងដ៏សែន អាឡោះអាល័យនោះ” វានឹងក្លាយទៅជា “ស្នេហារាប់ពាន់ឆ្នាំ មិនងាយមាននរណាបំភ្លេចបាន” ។

ស្នេហាគ្រាដំបូង” វានឹងក្លាយជា ប្រភពសោមនស្សរីករាយ សម្បូរសប្បាយយ៉ាងហូរហៀរ គ្មានទីបញ្ចប់ ហើយ បន្សល់ទុកក្នុងមនោសញ្ចោតនានៃបុគ្គលនីមួយៗនូវរូបភាព អណ្តែតអណ្តូងបំផុតរបស់ជីវិតមនុស្ស។

ស្នេហាគ្រាដំបូង” វាគឺជាថ្ងៃដែលសេចក្តីស្នេហាបញ្ចោញវាចារស្វាគមន៍អ្នក ជាថ្ងៃដែលបេះដូង អ្នកពោរពេញ ដោយក្តីសោមនស្សរីករាយ ស្កប់ស្កល់ ក្នុងពេលវេលាដ៏ផ្អែមល្អែម អណ្តែតអណ្តូង ពោរពេញដោយទឹកដមដ៏ក្រអួន ជាថ្ងៃ ដែលបុរសមានសមានចិត្តពិសេសចំពោះនារី និងទទួល អារម្មណ៍ពិសេសត្រលប់មកវិញពីនារី។

សូមរង់ចាំអានភាគបន្ត...អំពី<<ស្នេហារន្ទៈ>>

Friday, September 11, 2009

ក្មេងសម័យអាយធី​ឬ?

នៅសតវទ្យទី២១នេះ ដោយសារការរីកចំរើនយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យា ធ្វើអោយមនុស្សជំនាន់ក្រោយៗ ក៏មានការវិវត្តន៍ផ្នែកបញ្ញាផងដែរ សូមក្រឡេកមើលកូនក្មេងអាយុទើបតែ4ឆ្នាំ អាចឆ្លើយតបជាមួយឪពុកម្តាយ របស់គេបង្កប់ទៅដោយអត្ថន័យគួរអោយចង់សើច ប៉ុន្តែវាជាឡូស៊ីកម្យ៉ាង ឬមួយជាការកំប្លែងលេងសើច ? ដូចមានពាក្យមួយឃ្លានិយាយថា សព្វថ្ងៃជាយុគ្គសម័យ កូនកើតមុនឪ មែនឬ?
 
ម្តាយ ៖ អាប្លយកូន ! ឥឡូវនេះកូនអាយុ4ឆ្នាំហើយត្រូវកេងម្នាក់ឯងណា ! នេះម៉ាក់ទិញគ្រែថ្មី អោយកូន !
កូន ៖ ទេ ! ទេម៉ាក់ ! កូនទើបតែអាយុ4ឆ្នាំ ម្តេចអាចកេងម្នាក់ឯងកើត ? ប៉ាអាយុ៣០ឆ្នាំ ហើយនៅមិនទាន់កេងម្នាក់ឯងផងហ្នឹង !
ម្តាយ ៖ ?!?

ក្រោយមកគេក៏បានដើរទៅជួបឪពុករបស់គេ....

កូន ៖ ប៉ាប៉ា ? បើកូនរៀនបានលេខមួយ តើប៉ាគឹតយ៉ាងម៉េច ?
ឪពុក ៖ អូហូ ! ប៉ាប្រាកដជាសប្បាយស្លាប់ហើយ !
កូន ៖ ប៉ាទុកចិត្តចុះ កូនប្រាកដជាមិនអោយប៉ាស្លាប់ទេ !
ឪពុក ៖ ?!?

តើមិត្តអ្នកអានយល់ឃើញថា ក្មេងជំនាន់ក្រោយមានការវៃឆ្លាតណាស់មែនទេ?

Wednesday, September 9, 2009

When man loves you! :-)

Well, a friend sent me the following techniques to identify a man be in love with you (ladies)....Happy sharing !



Here are tips as to how to tell if he likes you, so check it out because if these things are prevalent, then definitely he likes you but is feeling little shy expressing his feelings:

* He is trying to be friendly with your friends and is making an effort to know more about you on the excuse that his friend wants to know about you.
* If he is busy chitchatting with his friends, but on your arrival at the spot, if he suddenly turns silent, then girly understand what's the indication.
* While standing at a distance, he passes you a smile but when you are near, he doesn't look up.
* He looks at you at frequent intervals, but when you look back, he takes his eyes off you.
* If his behavior changes when you are around, then surely he is in love with you.
* If he takes note of almost everything you say, that itself shows what you mean to him.
* He looks up straight into your eyes and while he is talking to you, there is a shine in his eyes.
* He is good to all but the way he treats you, there is something special about it.
* If he complements you by saying that you smell good.
* If you notice his friends staring at you, that means the boy in question talks about you with his friends.
* many more....learn from your experience!

So girls, I hope now you have clarity about what signs to look out for, to know that the guy is really in love with you or it's just your own misconception.

Good luck ! :-)

Friday, September 4, 2009

បើខ្ញុំមិនប្រើ MS-Windows...?

បើខ្ញុំមិនប្រើ MS-Windows...?

សួស្តីមិត្តអ្នកអាន !

អត្ថបទលើកមុនបាននិយាយអំពី "ហេតុផល ៥ចំនុចដែលមិនគួរប្រើ Windows” លើកនេះ នឹងលើកយកបញ្ហាថា បើមិនប្រើ Windows តើមានជំរើសអ្វីផ្សេងទេ?
ដូចបានជ្រៀបស្រាប់ ហើយថា MS-Windows មិនមែនជាជំរើសចុងក្រោយរបស់អ្នកឡើយ នៅមានកម្មវិធី ប្រព័ន្ធប្រតិបត្តិការផ្សេងៗទៀត ។ ការមិនប្រើ MS-Windows មិនមែនគ្រាន់តែមានហេតុផលប៉ុន្មានចំនុចនោះទេ តែ នៅមានរឿងផ្សេងៗទៀតដែល អាចអោយអ្នកបោះបង់ចោល Windows ។ ក្នុងអត្ថបទនេះ នឹងលើកយកជំរាបជូនលោកអ្នកនូវ ប្រព័ន្ធប្រតិបត្តិការ (Operating Systems) ផ្សេងក្រៅពី Windows ដែលកំពុងពេញនិយមនៅ លើពិភពលោក ក៍ដូចជានៅស្រុកយើង។

ខ្ញុំបានព្យាយាមសរសេរអត្ថបទនេះរបៀបងាយៗយល់ តែទោះជា យ៉ាងណាក៏មិត្តអ្នកអានចាំបាច់ត្រូវយល់ពីមូលដ្ឋានខ្លះៗអំពីបច្ចេកទេសពតមានវិទ្យាដែរ ។

១- Operating Systems (OS) គឺជាអ្វី?
(http://en.wikipedia.org/wiki/Operating_system)

OS ជាអ្នកទំនាក់ទំនងរវាង Hardware នឹង អ្នកប្រើប្រាស់ ហើយវាទទួលខុសត្រូវគ្រប់គ្រងនិង សហការរាល់សកម្មភាព និងការប្រើប្រាស់ ចែកចាយនូវធនធានរបស់កុំព្យូទ័រ ។ ខ្ញុំធ្វើការប្រដូច OS ទៅនឹងនាយកក្រុមហ៊ុនមួយអញ្ចឹង ហើយក្រុមហ៊ុនបីដូចកុំព្យូទ័រ បើគ្មានអ្នកគ្រប់គ្រង ក្រុមហ៊ុនមិនអាចដំណើការ  បុគ្គលិកដូចកម្មវិធី (Applications) សំភារៈប្រើប្រាស់ក្នុងក្រុមហ៊ុនដូចទិន្នន័យ (Data or Resources) ។ ដូច្នេះនាយកជាអ្នក គ្រប់គ្រង ចាត់ចែង សហការ ដឹកនាំ រាល់សកម្មភាពរបស់បុគ្គលិកនិងធនធានរបស់ ក្រុមហ៊ុន ។ ប្រសិនបើអ្នកមានថវិការគ្រប់គ្រាន់ ចង់បើកក្រុមហ៊ុនមួយ អ្នកខ្លួនឯងអាចជាអ្នកគ្រប់គ្រង ឬត្រូវជួលមនុស្សម្នាក់ជានាយកជំនួសអ្នក ពេលនោះ តើនឹងត្រូវជ្រើសរើសមនុស្ស ប្រភេទណា?

២- Mac OS (http://en.wikipedia.org/wiki/Mac_OS)

Mac OS (1984-2001) ជាស៊េរីឈ្មោះនៃប្រព័ន្ធប្រតិបត្តិការដែល អភិវឌ្ឍន៍ដោយក្រុមហ៊ុន Apple ហើយជំនាន់ចុងក្រោយរបស់វាគឺ Mac OS 9 ។ ចំណែកឯMac OS X (since  2000) ជាចង្វាក់នៃ ប្រព័ន្ធប្រតិបតិ្តការដែល អភិវឌ្ឍន៍ ផ្សព្វផ្សាយ និង លក់ដោយក្រុមហ៊ុន Apple ហើយជាជំនាន់បន្តពី Mac OS គឺ X = 10 ។ Mac OS X (http://en.wikipedia.org/wiki/Mac_OS_X) ត្រូវបានតំឡើងជាមួយម៉ាស៊ីន Macintosh (ម៉ាកីនតូស) ចាប់ពីឆ្នាំ ២០០២ រហូតមក ។ កុំព្យូទ័រ ម៉ាកីនតូស (http://en.wikipedia.org/wiki/Macintosh) នៅស្រុកយើងលោកអ្នកមិនសូវបានឃើញទេ ហើយក៍មិននិយមប្រើដែរ ហើយម៉ាស៊ីន ប្រភេទនេះមានតំលៃថ្លៃជាងកុំព្យូទ័រដែល យើងនិយមប្រើច្រើនបំផុត ដែលហៅថា PC (Personal Computer, IBM PC, XT, AT) ។

កាលពីឆ្នាំ ២០០២ ខ្ញុំបានធ្លាប់ប្រើប្រាស់វាម្តងដែរតាមរយៈក្រុមហ៊ុនបរទេសមួយដែល  បានគេហៅអោយទៅបង្រៀនបុគ្គលិករបៀបប្រើ ។ កាលនោះក្រោយពីបានស្រាវជ្រៀវ តាមរយៈ អិនតឺណែត និងសៀវភៅផង ក៍សំរេចកិច្ចការនេះបាន គឺមានពេលតែប្រហែល ១ខែប៉ុណ្ណោះ ។ បន្ទាប់ពីបានប្រើប្រាស់ម៉ាស៊ីននេះតែ៣ខែ ក៍អាចកំណត់សំគាល់ឃើញថា កុំព្យូទ័រ នេះមិនដែលគាំងទេ ទាំងផ្នែក Hardwares ទាំងផ្នែក OS ហើយដំណើការលឿនគួរសម ។ កាលពីមុន Mac OS អាចតំឡើងបានតែជាមួយ ម៉ាស៊ីនម៉ាកីនតូសប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Apple បានធ្វើអោយ Mac OS នេះអាចតំឡើងនិងប្រើប្រាស់នៅលើកុំព្យូទ័រប្រភេទ PC ជាមួយនឹង Mac OS X version 10.5 “Leopard” ។ លោកអ្នកអាចទាញយក (download) ពី
(http://thepiratebay.org/torrent/3859875Mac_OS_X_Leopard_(full_final_release)) មកតំឡើងសាកល្បងប្រើបាន ។ អ្នកអាចរៀនរបៀបតំឡើងនៅទីនេះ http://dailyapps.net/2007/10/hack-attack-install-leopard-on-your-pc-in-3-easy-steps/ ។ (ខ្ញុំមាន Mac_OS_X_Leopard នៅលើ DVD បើចាប់អារម្មណ៍អាចទាក់ទងមកខ្ញុំផ្ទាល់តាមរយៈអីមែល khuon.tiv at gmail.com )

៣- Linux (http://en.wikipedia.org/wiki/Linux)
Linux ជាប្រព័ន្ធប្រតិបត្តិការ Unix-liked ប្រើ Linux kernel ជាគោល ហើយដែលជា OS នៃកម្មវិធីបើកចំហរ (Free and Open Sources Softwares) អាចអោយអ្នកប្រើប្រាស់ កែសំរួលនិង ចំលងចែកចាយដល់អ្នកដ៏ទៃដោយគោរពតាម លក្ខខណ្ឌកិច្ចព្រមព្រៀង GNU GPL និង Free Software Licenses ។
ដោយផ្អែកលើ Linux kernel និង លក្ខខណ្ឌកិច្ចព្រមព្រៀង GNU GPL និង Free Software Licenses បានធ្វើអោយមាន ក្រុមហ៊ុន ឬសហគមធ្វើការអភិវឌ្ឍន៍ជា Linux distribution ផ្សេងៗជាច្រើន ដែលជាការប្រមូលផ្តុំ នូវកម្មវិធីជាច្រើនបញ្ចូលគ្នា (a large collection of software applications) ដូចជា កម្មវិធីការិយាល័យ កម្មវិធីចាក់ multi-media និង database applications ។ Linux distribution នេះរួមមាន ស្នូលនៃប្រព័ន្ធប្រតិបត្តិការ (Linux kernel) កន្សោមកម្មវិធីផ្សេងៗបានមកពី GNU Projects និង Interface graphics ផ្តល់ដោយ X Window System ។  សព្វថ្ងៃនេះ Linux distribution មានច្រើនគួរសម (http://en.wikipedia.org/wiki/List_of_Linux_distributions ) លោកអ្នកអាចជ្រើសរើស Distribution ណាមួយមកសាកល្បងក៏បាន ។

ការប្រើ Linux អ្នកមិនបាច់ទិញ License មិនព្រួយបារម្មណ៍ខ្លាច មេរោគ មិនត្រូវការម៉ាស៊ីនតំលៃថ្លៃៗ Hardware កំរិតខ្ពស់ៗ មិនបាច់ Defragment hard disk មិនបាច់ Restart ម៉ាស៊ីនច្រើនសារ ប្រើកាន់តែយូរកាន់តែលឿន ....។

ចំពោះខ្ញុំ គឺប្រើ Ubuntu (www.ubuntu.com) ជិតបីឆ្នាំហើយ ពីមុនធ្លាប់ប្រើ Red Had, SuSE, Knoppix ផងដែរ ។ ហេតុផលបីប្រការជាជំរើសរបស់ខ្ញុំក្នុងការប្រើ Ubuntu : ១- ពេញចិត្តនឹងទស្សនៈនិស្ស័យរបស់ Ubuntu (http://www.ubuntu.com/community/ubuntustory/philosophy) ២- Ubuntu ជា Distribution ដែលមានប្រភពពី Debian (serious and stable for servers) ដែលខ្ញុំប្រើនៅលើ ម៉ាស៊ីនមេជិត ១០ឆ្នាំមកហើយ ៣- Ubuntu មានសេវាដែលផ្ញើ CD ដោយឥតគិតថ្លៃ សំរាប់អ្នកដែលមាន ការលំបាកទាញយកពីអិនធឺណែត (https://shipit.ubuntu.com/) ។ (ខ្ញុំមាន Ubuntu នៅលើ CD បើចាប់អារម្មណ៍អាចទាក់ទងមកខ្ញុំផ្ទាល់តាមរយៈអីមែល khuon.tiv at gmail.com )

នៅស្រុកយើងមានអង្គការមួយឈ្មោះ KhmerOS (www.khmeros.info) ដែលអភិវឌ្ឍន៍ បង្រៀននិងផ្សព្វផ្សាយ ការប្រើប្រាស់អក្សរខ្មែរលើកុំព្យូទ័រ លោកអ្នកក៍អាច ទាយ យក Distribution SUSE ជាភាសារខ្មែរប្រើប្រាស់បានដែរ ។

កន្លងមកមានគេនិយាយថា MS-Windows មានភាពងាយស្រួលប្រើជាង Linux ខ្ញុំទទួល ស្គាល់ជាការពិតមែន ក៍ប៉ុន្តែសួរថា តើអ្នកស្គាល់និងប្រើ MS-Windows អស់ប៉ុន្នានឆ្នាំហើយ ? ហើយមានសាលាបើកបង្រៀនព្រោងព្រៀតថែមទៀត ។ អ្វីដែលស្រួលមិនមែនសុទ្ធតែល្អនោះទេ ហើយអ្វីដែលល្អក៍មិនមែនសុទ្ធតែលំបាកនោះដែរ ។ បើសាកល្បចាប់ពីពេលនេះទៅ ជឿជាក់ថាមួយខែក្រោយ មួយឆ្នាំក្រោយ ពាក្យលំបាក នេះនឹងត្រូវពេលវេលាទិញយកទៅបាត់ហើយ ! មានអ្នកស្គាល់ អាចមានអ្នកប្រើ មានអ្នកប្រើ ប្រាកដជាមានអ្នកចេះ មានអ្នកចេះនឹងមានអ្នកបង្រៀនហើយ មិនថាអញ្ចឹងមែនទេ ?

Thursday, August 27, 2009

ស្នេហាពិតជាគ្មានដែនកំណត់មែន!

នេះជារឿងរ៉ាវពិតដែលកើតនៅខេត្តបាត់ដំបង គឺលោកតា មហាសំណាងអាយុ៧៦ឆ្នាំ បានជួបនិស្ស័យស្នេហ៍ពីអឌិតជាតិរបស់គាត់ គឺកញ្ញាក្មេងខ្ចីវ័យ១៩ឆ្នាំ (sic !)។ សូមទោស! ប្រហែលជាអាមិតធិតានិងតាជូរជក់មកចាប់កំណើតហើយមើលទៅ! ហេហេហាហា ! :-D
ពត៌មានបន្ថែម សូមអានកាសែត កម្ពុជាថ្មី ចេញថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០០៩ ដឹងហើយ ។

Wednesday, August 26, 2009

ស្នេហាជាអ្វី?



(ដោយហេតុតែមិនយល់ពីស្នេហាជាអ្វី ក៍មានជនអនាមិកម្នាក់បានផ្ញើ អត្ថបទនេះមកចែកជូនគ្នាអានស្វែងយល់...សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ
ដល់អ្នកនិពន្ធ និងអរគុណដល់អ្នកអានដែលនឹងព្យាយាមតាមដាននូវរឿងភាគខ្នាតខ្លីមួយនេះ!)



ស្នេហាជាអ្វី?
ពាក្យពីរម៉ាត់ថា“ស្នេហា”ត្រូវបាននិយាយដល់ពេលនេះ ប្រហែលជាបានដឹង បានលឺ តាំងពីពេលដែលមនុស្ស ចាប់ផ្តើមសរសេរលើទំព័រដំបូងនៃប្រវត្តិសាស្ត្រមនុស្សជាតិម៉្លេះ។ មានសៀវភៅ និងកំណាព្យជាច្រើនបាននិយាយដល់ គ្រប់ជ្រុងជ្រោយនៃស្នេហា។
ស្នេហាជួនកាលជូរចត់ ពេលខ្លះក៏ផ្អែមល្ហែម ស្នេហាជាសុភមង្គល ប៉ុន្តែក៏ជាការឈឺចាប់ដែរ។ ដោយសារតែ ការស្មុគស្មាញនេះហើយទើបមានទស្សនៈរបស់មនុស្ស ស្តីអំពីមុខមាត់នៃ“អទិទេពស្នេហា”ដែលមានលក្ខណៈផ្សេងៗគ្នា។
មនុស្សជំនាន់ដើម សំគាល់ស្នេហាជាអ្វីមួយដ៏ពិសិដ្ឋ អាថ៌កំបាំង មិនមែនមនុស្សជា អ្នកសំរេច ហើយគ្មាននរណា អាចកាត់ន័យបានដែរ ដោយមនុស្សគ្រាន់តែអាចទទូលអារម្មណ៍ ស្នេហាប៉ុណ្ណោះ។
នេះជាសេចក្តីស្នេហាជាមួយនឹងអត្ថន័យចង្អៀត គឹជាសេចក្តីស្នេហាបុរស និងនារី។ ជាយូរលង់ណស់មកហើយ វាជាសេចក្តីត្រូវការមួយក្នុងចំណោមសេចក្តីត្រូវការដំបូង នៃជីវិតមនុស្សយើង។ ទោះបីសព្វថ្ងៃហៅថា“សម័យកាល សេដ្ឋកិច្ចទីផ្សារ” ឬកាលពីជំនាន់ បុព្វកាលរបស់មនុស្សជាតិក៏ដោយ ក៏គ្មានក្រៅអំពីគោលបំណំងនៃសំណួរនេះដែរ គឺ ដើម្បីអ្វី?ដើម្បីអ្នកណា? ទៅដល់ទីណា?
សេចក្តីស្នេហាមានតែមួយទេ ប៉ុន្តែ សភាព គោលបំណង កំលាំងជំរុញនៅមនុស្ស ម្នាក់ៗ ជំនាន់នីមួយៗក៏មាន ចំណុចផ្សេងៗគ្នាដែរ ស្រលាញ់ដើម្បីនេះ ស្រលាញ់ដើម្បីនោះ ដូច្នេះបើស្រលាញ់ដើំម្បីអ្វីនឹងទទួលបានបែបនោះ នៅទី បញ្ចប់។
-ស្រលាញ់ដើម្បីស្នេហា បាន ស្នេហា
-ស្រលាញ់ដើម្បីលុយ បាន លុយ
-ស្រលាញ់អ្វីនឹងត្រូវបង់តំលៃសំរាប់វា។
ស្រលាញ់មានច្រើនសណ្ឋានណាស់ ស្រលាញ់ពិត ស្រលាញ់លេងៗ ស្រលាញ់យកបាន ធ្វើឬកជាស្រលាញ់។ យកសេចក្តីស្នេហាដើម្បីគិតគូរប្រយោជន៍ផ្សេងៗ... ពិតជាសំបូរបែប ខ្លាំងណាស់។ អ្នកណាក៏មានសិទ្ធិស្រលាញ់ និង ស្រលាញ់តាម“គំរូ”លក្ខណៈដែលខ្លួនបាន កំណត់សំរាប់ខ្លួន ហើយតំរង់ឆ្ពោះទៅរកវា។
ដូច្នេះ សេចក្តីស្នេហាលុះត្រាតែមានទាំងសងខាង ទើបអាចហៅថា ស្រលាញ់គ្នា ទើបក្លាយជា សេចក្តីស្នេហា របស់គូស្នេហ៍នីមួយៗ។
មួយទៀតគឺស្រលាញ់គ្នា ដើម្បីឈានទៅដល់អាពាហ៍ពិពាហ៍។ ចំណែកអ្នកខ្លះទៀត ស្រលាញ់ដើម្បីតែ ស្រលាញ់ គ្មានទៅដល់ណា ឬគ្រាន់តែដើម្បីជាការកំសាន្ត ដើម្បីលុបបំបាត់ ចន្លោះដែលនៅទំនេរប៉ុណ្ណោះ ហើយម៉្យាង ទៀតប្រភេទដែលហៅថា“ស្នេហាអំពិលអំពែក” គឺស្រលាញ់ហើយបោះចោល...“អស់លុយ អស់ស្នេហ៍”។ លុយឬ? មែន វាពិតជាចាំបាច់ណាស់ ព្រោះវាជាមធ្យោបាយដើម្បីចិញ្ចឹមសេចក្តីស្នេហា ប៉ុន្តែទាល់តែជាទឹកលុយដែលយើង ចំណាយ កំលាំងកាយ ប្រាជ្ញារកបាន នោះទើបមានន័យ។
និយាយឱ្យយុត្តិធម៌ទៅ មានមនុស្ស២នាក់ គ្រប់ផ្នែកទាំងអស់គឺប្រហាក់ប្រហែលគ្នា មនុស្សម្នាក់ក្រ ម្នាក់ទៀតមិនក្រទេ ទោះបីជ្រើសស្រលាញ់អ្នកមានក៏មិនមែនជាកំហុសដែរ បើសិនយើងស្រលាញ់ពិត ហើយបើចោលអ្នក មាន ឬអ្នកក្រក៏មិនមែនជាគំរូដាច់ខាតនៃ សេចក្តីស្នេហាទេ ហើយបើទោះបីជ្រើសស្រលាញ់ អ្នកក្រ ដោយសារខ្លួន ស្រលាញ់ពិតនោះ តើមានទៅបំពានអ្វីឯណា?
ក្នុងសេចក្តីស្នេហាមានការស្រូបទាញគ្នាដោយស្មោះត្រង់និងនិយាយព្រមទាំងសងខាង ប៉ុន្តែបើការព្យាយាមដោយឥតអៀនខ្មាស ដើម្បី“ដណ្តើម”ឱ្យទាល់តែបាន ដោយឧបាយកល ក្រឡិចក្រឡុច ព្រៃផ្សៃ ម្តេចហៅថា ជាស្នេហា? ផ្ទុយទៅ វិញពេល ឃើញមុខសញ្ញាបង្ហាញ អាការៈមិនស្រលាញ់ខ្លួន គេចវេះពីខ្លួន តើ“សសៀរ”ទៅជិតទៀតធ្វើអី?
-ស្នេហាមានន័យថា បើកចំហផ្លូវចិត្ត ផ្លាស់ប្តូរដោយចំហរ រាក់ទាក់ រាល់បំណងប្រាថ្នា រឺទុក្ខព្រួយទាំងអស់ របស់គូរជីវិត ការបិទជិតឈឹង ធ្វើម៉េ្តចអាចបើកចំហសេចក្តីស្នេហា និងរកឃើញសុភមង្គល។
-ស្នេហាបានន័យថា ជាការទទួលស្គាល់ ទាំងចំនុចល្អ ទាំងចំនុចមិនល្អរបស់គូជីវិត។ បើសិនអ្នកចង់កែប្រែ ទាំងអស់ពីអាក្រក់មកល្អគ្រប់យ៉ាងនោះ គឺអ្នកបានបំពានការខុសឆ្គង មួយហើយ។ អ្នកគ្រាន់តែអាចជៈឥទ្ធិពលក្នុង ជីវិតមួយសមស្របប៉ុណ្ណោះចំពោះគូរជីវិត បើសិនអ្នកចេះកែប្រែខ្លួនឯង។
-ស្នេហាគឺជាការអត់ឱន គឺមានអធ្យាស្រ័យ ដើម្បីនាំផ្លូវគូជីវិត កែប្រែកំហុសឆ្គង ឈានទៅរកសុក្រឹតភាព។ អ្នកណាក៏មានពេលឆេវឆាវ ខ្វះការពិចារណា អាចមានទង្វើល្ងង់ខ្លៅ ឆ្កួតៗដែរ។ ចូរព្យាយាមម្តេចកុំឱ្យទាំង២នាក់ វក់ឆ្កួតនឹងទង្វើបែបនេះក្នុងពេលនៅជាមួយគ្នា ឱ្យសោះ។
សុភមង្គលអាចនឹងលែងមានតទៅទៀត តែអ្នកនៅមានជីវិត នៅមានអនាគត និងសេចក្តីសង្ឃឹម...បើសិនអ្នកមិនធ្វើឱ្យបាត់បង់អ្វីដែលជារបស់បុគ្គលខ្លួននោះ។ អ្នកនឹងមានសេចក្តីស្នេហាប្រកបដោយសុភមង្គល នៅ ពេលអ្នកយល់ថា ដូចម្តេចជាស្នេហាមួយពិតប្រាកដ៕

សូមរង់ចាំអានភាគបន្ត...អំពី<<ស្នេហាគ្រាដំបូង>>

Thursday, August 20, 2009

It's NOT a joke ! :-)


Yeah, that's right !!! ;-)

M:你知道马 女人最怕的是什么?
W:老呀!那你 男人呢 ?
M:怕女人老!

L'Amour

accepte,

respecte,

tolère,

accueille

et fait confiance.

Celui qui aime qui s'accepte,

Celui qui aime qui se respecte,

Celui qui aime qui se tolère,

Celui qui aime qui s'accueille,

Celui qui aime qui se fait confiance.

Faire confiance ,

c'est laisser l'autre faire ses expériences

et accepter,

sans réserves,

qu'il les vive de la manière dont il les vit.

Se faire confiance ,

c'est ,

au lieu de les refuser,

au lieu d'avoir peur de ses propres réactions en face des autres,

accepter

de vivre les expériences que la vie me propose,

sans réserves.

Wednesday, August 19, 2009

That's right ? :-)


Well, I think so ! "Love must be no limit !", isn't it ?
What do you think ?


Tuesday, August 18, 2009

៨​វិធី​ ធ្វើ​ឲ្យ​ដេក​លក់​ស្រួល​បាត់​កង្វល់

៨​វិធី​ ធ្វើ​ឲ្យ​ដេក​លក់​ស្រួល​បាត់​កង្វល់

ការ​បាន​ដេក​លក់​ស្កប់ស្កល់​ល្អ​​ វា​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​បាន​ស្បើយ​ក្នុង​​អារម្មណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​បាន​​ប៉ះប៉ូវ​ផ្នែក​ដែល​សឹក​ រេចរឹល​ ខួរក្បាល​ក៏​ធ្វើការ​បាន​ល្អ​ផង​ដែរ។ ដូច្នេះ​ អ្នក​មិន​ត្រូវ​មើល​រំលង​នូវ​វិធី​ធ្វើ​ឲ្យ​ដេក​លក់​ស្រួល​ ៨​វិធី​ដូច​ត​ទៅ​នេះ​ទេ។

១- ម៉ោង​ ១០​យប់​ដល់​ម៉ោង​ ៦​ព្រឹក​ គឺ​ជា​ពេលវេលា​មួយ​ដែល​រាងកាយ​យើង​ត្រូវ​ការ​សម្រាក​បាន​ល្អ​បំផុត។ ដូច្នេះ​អ្នក​ត្រូវ​ចូល​ដេក​ឲ្យ​បាន​ទៀងទាត់​ក្នុង​ម៉ោង​នេះ។
២- ធ្វើ​ការ​ឲ្យ​​រួច​រាល់​អស់​នោះ​ នឹង​បាន​ដេក​លក់​ស្រួល​ដោយ​អស់​ក្ដី​កង្វល់។
៣​- សូម​កុំ​គិត​ដល់​រឿង​កើត​ទុក្ខ​ ឬ​បញ្ហា​ផ្សេងៗ​នៅ​ពេល​ចូល​ដំណេក។ ប៉ុន្តែ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ទំនេរ​បំផុត​ ទុក​បញ្ហា​ទាំងឡាយ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​សម្រាប់​ថ្ងៃ​ស្អែក។
៤- បើក​ម៉ាស៊ីន​ត្រជាក់​ឲ្យ​នៅ​ក្នុង​កម្រិត​ សីតុណ្ហភាព​ ២៥​ អង្សាសេ​ ដែល​​ជា​សីតុណ្ហភាព​​​​បន្ទប់​ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដេក​លក់​ស្រួល​បំផុត។
៥- បើ​អាច​ធ្វើ​ទៅ​បាន​ គួរ​តែ​ប្រើ​ម៉ាស៊ីន​បឺត​ខ្យល់​ដើម្បី​ជួយ​សម្រួល​ខ្យល់​អាកាស​ក្នុង​បន្ទប់ ​ដេក​ឲ្យ​ស្រស់ស្រាយ​ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ដេក​លក់​ស្រួល​ និង​​ដេក​លក់​បាន​យូរ​ជាង​ការ​ដេក​ក្នុង​បន្ទប់​ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស ​អាប់អួ។
៦- មិន​គួរ​ផឹក​ទឹក​ “តែ” កាហ្វេ​ ឬ​ទទួល​ទាន​សូកូឡា​មុន​ចូល​ដេក​ឡើយ​ ពីព្រោះ​សារជាតិ​កាហ្វេអ៊ីន​គឺ​ជា​សត្រូវ​នៃ​ការ​ដេកលក់។
៧- ត្រូវ​ចូល​ដេក​ឲ្យ​បាន​ទៀង​ម៉ោង​រាល់​ថ្ងៃ​ ដើម្បី​បង្វឹក​រាងកាយ​ឲ្យ​សុំា។ បើ​អនុវត្ត​បាន​ប្រមាណ​ជាមួយ​សប្ដាហ៍​​ក្រោយៗ​មក​រាង​កាយ​នឹង​សុំា​ ហើយ​និង​ងងុយ​ដេក។
៨- ទទួល​ទាន​អាហារ​ជួយ​ឲ្យ​ដេក​លក់​ស្រួល​ ដូចជា​ ទឹកដោះ​គោ​ក្ដៅ​ឧណ្ហៗ​ ពី​ព្រោះ​អាស៊ីដអាមីណូ​ក្នុង​អាហារ​អស់​ទាំង​នោះ​​វា​ធ្វើ​ឲ្យ​រាងកាយ​បាន​ រសាយ​និង​ ឆាប់​ដេក​លក់៕
*** ដកស្រង់ពី​ http://khmermagazine.co.cc/?p=37 ***

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដេក​មិន​លក់

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដេក​មិន​លក់

មូលហេតុ ការ​ដេក​មិន​លក់​មិនមែន​ជា​ជំងឺ​ទេ​ ប៉ុន្តែ​វា​ជា​ភាវៈ​ម្យ៉ាង​​ដែល​រាងកាយ​មិន​អាច​ដេក​លក់​ឲ្យ​បាន​ពេញលេញ​ រាង​កាយ​ទទួល​រំញោច​ភ្ញាក់​ក្នុង​ខណៈ​ដេក។ នៅ​ពេល​ភ្ញាក់​ឡើង​កណ្ដាល​យប់​ ធ្វើ​ឲ្យ​មិន​អាច​ដេក​បន្ត​ទៅ​ទៀត​បាន​ បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​លុះ​ភ្ញាក់​ព្រឹក​ឡើង​ អារម្មណ៍​មិន​ស្រស់​ស្រាយ​ អស់​​កម្លាំង​រហិតរហៃ​ និង​ងងុយ​ដេក​នៅ​ពេល​ថ្ងៃ​មិន​អាច​ធ្វើ​ការ​បាន​ល្អ។
មូលហេតុ​សំខាន់ៗ​នៃ​​ការ​ដេក​មិន​លក់ ​មាន​ដូច​ត​ទៅ៖
១- ភាព​តានតឹង​ក្នុង​អារម្មណ៍​ ក្ដី​កង្វល់​ សម្ពាធ​ផ្លូវ​ចិត្ត។
២- អ្នក​ដែល​ធ្វើ​ការ​ប្ដូរ​វេន​ ផ្លាស់​ប្តូរ​ពេល​ដេក​ មិន​ទៀងទាត់។
៣- បណ្ដាល​មក​ពី​ការ​រំញោច​នៃ​សារជាតិ​ការហ្វេអ៊ីន។
៤- កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​មាន​តុល្យភាព។
៥- កង្វះ​សារជាតិ​អាហារ​ ដូច​ជា​ម៉ាញ៉េស្យូម​ ធ្វើ​ឲ្យ​សាច់​ដុំ​កន្ត្រាក់​នាំ​ទៅ​រក​មូល​ហេតុ​ដេក​មិន​លក់។
រោគ​សញ្ញា
អ្នក​ដែល​ដេក​មិន​លក់​ ច្រើន​តែ​ស្ដែង​ឲ្យ​ឃើញ​នូវ​អាការ​ដូច​តទៅ​នេះ៖
១- រាងកាយ​ទទួល​រំញោច​ភ្ញាក់​ ព្យាយាម​ដេក​ឲ្យ​លក់ ប៉ុន្តែ​ក៏​នៅ​តែ​មិន​លក់
២- ដេក​ក្រ​លក់​ ប្រើ​ពេល​យូរ​ទម្រាំ​តែ​ធ្មេច​ភ្នែក​លក់។
៣- ដេក​ភ្ញាក់ៗ​ ហើយ​ច្រើន​តែ​ភ្ញាក់​ពាក់​កណ្ដាល​យប់​ ដោយ​មិន​អាច​ដេក​បន្ត​ទៅ​ទៀត​បាន​ទេ។
៤- ដេក​មិន​លក់​រយៈ​ពេល​យូរ។
របប​អាហារ​ និង​ ការ​ព្យាបាល​តាម​បែប​ធម្មជាតិ
  • ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ ទទួលទាន​ឲ្យ​គ្រប់​ ៥​ ក្រុម​ ៣​ ពេល។
  • ត្រូវ​ទទួលទាន​អាហារ​ការបូអ៊ីដ្រាត​ ដែល​មាន​សារធាតុ​សេរ៉ូថូនីន​ ដែល​ជួយ​ធ្វើ​ឲ្យ​រាងកាយ​ ធូរស្បើយ​ និង​មាន​អារម្មណ៍​ស្ងប់​ល្អ​ ដូច​ជា​ បាយ​ ផាស្តា​ គុយទាវ​ ធញ្ញជាតិ​ នំប៉័ង​ ជា​ដើម។
  • អាហារ​ពេល​ល្ងាច​ គួរ​តែ​ទទួលទាន​ចេក​ ទឹក​ដោះ​គោ​ជូរ​ ទឹក​ដោះ​គោ​ឆៅ​ ពី​ព្រោះ​អាហារ​ទាំង​នេះ​មាន​អាស៊ីដ​អាមីណូទ្រីប​តូហ្វាន​ ដែល​ជួយ​ឲ្យ​ដេក​លក់​ស្រួល។
  • ថ្លើម​សត្វ​ សណ្ដែក​ ជា​អាហារ​ដែល​មាន​សារធាតុ​ប៊ីយោទីន​ ជួយ​ឲ្យ​ដេក​លក់​ស្កប់ស្កល់។
  • ផឹក«តែ»​ ធម្មជាតិ​ ដូច​ជា​ «តែ» ខាម៉ូម៉ាយល៍, «តែ» ប៉ិបប៉ឺមីនក៍​ ឬ​ ទឹក​ដោះ​គោ​ផ្អែម​ មុន​នឹង​ចូល​ដេក។
  • ហាត់​ប្រាណ​មួយ​ថ្ងៃ​ ៣០​ នាទី​ នឹង​ជួយ​ឲ្យ​ដេក​លក់​ស្រួល​ និង​ លក់​បាន​យូរ។
  • ព្យាយាម​យ៉ាង​ណា​ចូល​ដេក​ និង​ភ្ញាក់​ពី​ដំណេក​ឲ្យ​ទៀង​ពេល​ ដើម្បី​ឲ្យ​រាងកាយ​ស៊ាំ។
វីតាមីន​បន្ថែម
  • វីតាមីន​ B6 គួរ​ទទួលទាន​ ២៥-៥០​មិល្លីក្រាម​ ក្នុង​មួយ​ថ្ងៃ​ ហើយ​គួរ​តែ​ទទួលទាន​ជា​មួយ​នឹង​វីតាមីន​ B ចម្រុះ​ផ្សេងៗ​ ដើម្បី​ជួយ​សម្រួល​ការ​បញ្ចេញ​អ័រម៉ូន​អាឌ្រីណាលីន​ ដែល​ធ្វើ​ឲ្យ​កើត​ភាព​តានតឹង​ក្នុង​អារម្មណ៍។
  • ទទួលទាន​ប្រេង​ត្រី​យ៉ាង​ហោច​ណាស់​មួយ​ថ្ងៃ​ ២​ គ្រាប់​ (Capsule) ដើម្បី​ជួយ​ឲ្យ​ឆាប់​ដេក​លក់។
  • ម៉ាញ៉េស្យូម​ គួរ​ទទួលទាន​មួយ​ថ្ងៃ​ ៤៥០-៥០០​ មិល្លីក្រាម​ ដើម្បី​ជួយ​បន្ធូរ​សាច់ដុំ​ដែល​បណ្ដាល​មក​ពី​ភាព​តានតឹង​ ធ្វើ​ឲ្យ​រាងកាយ​រសាយ​ស្រឡះ​ល្អ។
អាហារ​ដែក​គួរ​ចៀសវាង
  • កាត់បន្ថយ​ភេសជ្ជៈ​ដែល​មាន​សមាសធាតុ​ផ្សំ​ នៃ​កាហ្វេអ៊ីន​មុន​ចូល​ដេក​ ដូច​ជា​ «តែ» កាហ្វេ​ ទឹក​ក្រូច។
  • ត្រូវ​ចៀសវាង​អាហារ​ពពួក​សាច់​ខ្វៃ​ ហ្រ្វូម៉ាហ្ស​ ស្រា​ក្រហម​ សូកូឡា​ ពី​ព្រោះ​វា​ជា​អាហារ​ដែល​មាន​សារធាតុ​ថៃរ៉ាម៉ាយន៍​ ធ្វើ​ឲ្យ​ខួរក្បាល​ទទួល​រំញោច​ភ្ញាក់។
  • សម្រាប់​ពេល​ល្ងាច​ ត្រូវ​កាត់​បន្ថយ​អាហារ​ជាតិ​ខ្លាញ់​ខ្ពស់​ សាច់​សត្វ​ យក​ល្អ​ត្រូវ​ទទួលទាន​បន្លែ​ ផ្លែ​ឈើ​ជំនួស​វិញ។
ដំបូន្មាន
  • ហាម​ហាត់​ប្រាណ​មុន​ចូល​ដេក​ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​រាងកាយ​ទទួល​រំញោច​ភ្ញាក់។
  • មិន​ត្រូវ​ចូល​ដេក​ពេល​ទទួលទាន​ឆ្អែត​ គួរ​ទទួល​ទាន​អាហារ​ល្ងាច​នៅ​ម៉ោង​ ៦​ ល្ងាច​ ដល់​ម៉ោង​ ៧​ល្ងាច​ ឬ​ ទទួល​ទាន​មុន​ចូល​ដេក​ប្រមាណ​ជា​ ៣​ ម៉ោង​ ហើយ​មិន​ត្រូវ​ចូល​ដេក​ពេល​មាន​អារម្មណ៍​ឃ្លាន​ឡើយ។
  • ត្រូវ​តម​បារី​ បើ​អ្នក​មាន​បញ្ហា​ដេក​មិន​លក់​ ពី​ព្រោះ​ជាតិ​នីកូទីន​ជា​ភ្នាក់ងារ​ជំរុញ​ធ្វើ​ឲ្យ​កាន់​តែ​ពិបាក​ដេក​លក់​ ខ្លាំង​ឡើង។
  • ពេល​ចូល​ដេក​ ហាម​យក​បញ្ហា​ ឬ​ រឿង​ផ្សេងៗ​មក​គិត​ និង​ មិន​ត្រូវ​មើល​ម៉ោង​ក្នុង​ខណៈ​ដេក៕
*** ដកស្រង់ពី http://khmermagazine.co.cc/?p=51***

Monday, August 17, 2009

Telephones Systems in Cambodia

Don't you know ?

លោក សូរ ឃុន រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ថ្លែង​នៅឯ​សិក្ខាសាលា​ស្ដីពី​បច្ចេកវិទ្យា​ទូរស័ព្ទ​ឱ្យដឹងថា​ រយៈពេល១៥ឆ្នាំ​កន្លងមកនេះ នៅ​ទូទាំងប្រទេស​មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ប្រមាណ​ជាង ៤លាន​នាក់​ហើយ​រដ្ឋ​បាន​ចំណូល​ពី​ការវិនិយោគ​ផ្នែក​នេះ​រហូតដល់៣០លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន មាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ចំនួន៩ និង ទូរស័ព្ទ​ខ្សែលើ​តុ​ចំនួន៣ គឺ​ទី១- Mobitel (០១២, ០១៧, ០៨៩,០៩២) ទី២- Mfone (០១១, ០៨៥, ០៩៩) ទី៣- Hello (០១៥, ០១៦, ០៨១) ទី៤- qb (០១៣)ទី៥- Star Cell (០៩៨) ទី៦- Viettel (០៩៧) ទី៧- Smart Mobile (០១០, ០៩៣) ទី៨- Excell (០១៨) និង ទី៩- Beeline (០៩០)

ចំណែក​ប្រព័ន្ធ​ទូរស័ព្ទ​លើ​តុ​មាន៣ទៀត គឺ​Telecom Cambodia, Camshine និង​Camintel របស់​រដ្ឋ

Thursday, August 13, 2009

Joke: DIVORCE VS. MURDER

A nice, calm respectable lady went into the pharmacy, walked up to the pharmacist, looked straight into his eyes, and said,

"I would like to buy some cyanide."

The pharmacist asked, "why in the world do you need cyanide?"

The lady replied, "I need it to poison my husband."

The pharmacist's eyes got big and he exclaimed,

"Lord have mercy! I can't give you cyanide to kill your husband. That's against the law!

I'll lose my license!

They'll throw both of us in jail! All kinds of things will happen.

Absolutely not! You CANNOT have any cyanide!"

The lady reached into her purse and pulled out a picture of her husband in bed with the pharmacist's wife.

The pharmacist looked at the picture and replied,

"Well now, that's different. You didn't tell me you had a prescription."

Friday, August 7, 2009

To identify the behavious of a suspect

គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ

ដើម្បីធ្វើអោយយើងចេះសង្កេតលក្ខណៈរបស់ពួកទុជនដែលតែងតែប្រើអាកប្បកិរិយា ផ្សេងៗ ដើម្បីលាក់ពុតកំហុសរបស់វា បុរាណបណ្ឌិតបានចែងភាសិតទុកថា៖ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ

អត្ថានុរូបរបស់ភាសិតៈ

កាលបើមានដំបៅខ្នងហើយ គោតែងស្រៀវជានិច្ចខ្លាចក្រែងក្អែកទំចិកចោះ ម្លោះហើយ កាលបើឃើញក្អែកហើររំលងពីលើក៍តាំង “រំសាយកន្ទុយ” គឺលើកកន្ទុយគ្រវី ចុះឡើង ដើម្បីការពាររារាំងបិទបាំងដំបៅ មិនឱ្យក្អែកចុះទំលើខ្នងនាំប៉ះពាល់ដល់ដំបៅ ។

អត្ថបដិរូបរបស់ភាសិតៈ

ក) ជនណាដែលបានប្រព្រឹត្តបទអាក្រក់ ឬ កំហុសអ្វីមួយ តែងតែខំបិទបាំងអំពើ ដ៏លាមកទាំងនោះ ដើម្បីនឹងជៀសវាងពាក្យនិន្ទា ដៀមដាមរបស់គេ តែបើគាប់ជួនមាន “សត្វក្អែកមួយហើររំលង” កំហុសខ្លួន ពោលគឺមានពាក្យណាមួយដែលនិយាយទៅហើយ មានទំនាក់ទំនង នឹងរឿងរ៉ាវដែលខំលាក់លៀមនោះ អ្នកនោះឯងរមែងតែងនឹងស្រៀវ រអៀសខ្លួនជាដរាប មានប្រើអាការៈផ្សេងៗ ដូចជាខំនិយាយពង្វាងបង្វែរកែសេចក្តីឱ្យបាន ល្អដល់ខ្លួន ដើម្បីកុំឱ្យប៉ះពាល់ “ដំបៅ” ខ្លួន ហើយកុំឱ្យគេសង្ស័យថាខ្លួនមានកំហុសអ្វី។ វិស័យដូចគោ ខំ “រំសាយកន្ទុយ” ដើម្បីជាកិច្ចរាំងរាការពារដំបៅនឹងកែ្អកដែរ ។

ខ) ក្នុងបញ្ហានេះ គេអាចយល់បានថា៖ ក្អែកជាសត្វដែលតែងតែស្វៈស្វែងរក ចោះចឹកដំបៅ ឬគំរង់ កាលបើឃើញគោរំសាយកន្ទុយហើយ ក៍អាចនឹងដឹងភ្លាមថាគោ មានដំបៅជាដាច់ខាត ។ ក្អែកនេះមានការប្រៀបធៀបទៅនឹងភ្នាក់ងារនៃក្រុមស៊ើបអង្កេត រកពួកទុជន ។ ពួកទុជននេះ ដោយខ្លួនឯងជាអ្នកមានដំបៅស្រេចទៅហើយ ក៍តែងតែប្រើ អាកប្បកិរិយាផ្សេងៗ ដើម្បីបិទបាំងកំហុសខ្លួនជាហេតុធ្វើឱ្យគេយល់ជាក់ថា មានប្រើ កិរិយាលាក់ដំបៅជាប្រាកដ ។ ដូច្នេះគេអាចនឹងស្គាល់បានដោយងាយនូវពួកគោដំបៅខ្នង ឬពួកមនុស្សលាក់កំហុសឯង ៕

Thursday, August 6, 2009

5 reasons not to use Microsoft Windows

ហេតុផល ៥ចំនុច ដែលមិនគួរប្រើ MS-Windows


សួស្តីប្រិយមិត្តអ្នកអាន!

ការដែលសរសេរអត្ថបទនេះគឺខ្ញុំមិនមានបំណងបន្តោសបង្អាប់ Windows ឡើយ ។ ខ្ញុំគ្រាន់ តែចង់បង្ហាញពីចំនុចអវិជ្ជមានខ្លះៗ ដែលមិនគួរប្រើ Windows ឆ្លងតាមរយៈបទពិសោធន៍ផ្ទាល់កន្លងមក ដូច្នេះមិត្តអ្នកអានអាចយកមកគឹតពិចារណា នឹងសំរេចជ្រើសរើសដោយខ្លួនឯង ។

ចាប់តាំងពីបច្ចេកវិទ្យាថ្មីនេះបានមកដល់ស្រុកយើងក្នុងកំឡុងឆ្នាំ ៩០ កុំព្យូទ័រត្រូវបាន ប្រើប្រាស់បន្តិចម្តងៗ រហូតមកដល់សព្វថៃ្ងស្ទើតែគ្រប់ខេត្តក្រុង ។ ប្រហែលជាលោកអ្នក ដឹងហើយ កុំព្យូទ័រអាចប្រើប្រាស់បានគឺត្រូវការផ្នែករឹង (Hardwares)និងផ្នែកទន់ (Softwares) ។ ផ្នែករឹងគឺជាគ្រឿងឧបករណ៍ដែលយកមកតំឡើងចេញជាម៉ាស៊ីនកុំព្យូទ័រ រីឯផ្នែកទន់គឺ ជាកម្មវិធីប្រព័ន្ធប្រតិបតិ្តការបញ្ជារលើផ្នែករឹង (Operating System Softwares) និងកម្មវិធី ប្រើប្រាស់ផ្សេងៗ (Applications Softwares) ។ រាល់ម៉ាស៊ីនកុំព្យូទ័រចាំបាច់ត្រូវតំឡើងនូវកម្មវិធី ប្រព័ន្ធប្រតិបតិ្តការ (Operating Systems = OS) មួយសិន មុននឹងអាចបញ្ចូលកម្មវិធី ប្រើប្រាស់ផ្សេងៗទៀត ។ នៅក្នុងពិភពនៃបច្ចេកវិទ្យានេះ កម្មវិធី ប្រព័ន្ធប្រតិបតិ្តការមាន ច្រើនគួរសម ឧទាហរណ៍៖ Unix, Linux, Mac/OS, MS-Windows,... ចំណែកឯកម្មវិធីប្រើប្រាស់ មានតាមប្រភេទតំរូវការផ្នែកផ្សេងៗ ឧទាហរណ៍៖ កម្មវិធីសំរាប់ការងារការិយាល័យមាន ដូចជា MS-Office, OpenOffice,... កម្មវិធីសំរាប់ការងាររចនារូបភាពមាន Adobe PhotoShop, GIMP,... កម្មវិធីសំរាប់ការងារគូសប្លង់និងក្រហ្វិកមាន AutoCAD, 3DStudio,... កម្មវិធីផ្សេងៗ ជាច្រើនទៀត ។ល។ សព្វថ្ងៃនេះ ទាំងកម្មវិធីប្រព័ន្ធប្រតិបតិ្តការ ទាំងកម្មវិធីប្រើប្រាស់ផ្សេងៗ មានពីរប្រភេទគឺ ប្រភេទបើកចំហរ (Open Sources) និងប្រភេទមិនបើកចំហរ (Non Open Sources) ។ Open Sources ឧទាហរណ៍៖ Unix, Linux, OpenOffice, GIMP, Thunderbird, FireFox,... Non Open Sources មានដូចជា៖ Mac/OS, MS-Windows, MS-Office, PhotoShop, Internet Explorer, Outlook Express,... ។
នៅប្រទេសយើង ពេលទិញកុំព្យូទ័រមួយគ្រឿង អ្នកលក់តែងតំឡើងជាស្រេចនូវ កម្មវិធីប្រព័ន្ធប្រតិបតិ្តការ MS-Windows និងបញ្ចូលកម្មវិធីប្រើប្រាស់ផ្សេងៗ និងកម្មវិធីដែល តំរូវការ របស់អ្នកទិញ ។ ចំនុចដែលចាប់អារម្មណ៍នោះគឺថា ចុះហេតុអ្វីបានជាគេតំឡើង កម្មវិធីប្រព័ន្ធប្រតិបតិ្តការ MS-Windows អោយអតិថិជន? ពីព្រោះអ្នកលក់ដឹងថាអ្នកប្រើ ភាគច្រើនចេះប្រើនិងមានសាលាបង្រៀនរបៀបប្រើប្រាស់ កម្មវិធីប្រព័ន្ធប្រតិបតិ្តការនេះ។ ជាការពិត ចាប់តាំងពីឆ្នាំ១៩៩២ មកមានសាលបើកបង្រៀនរបៀបប្រើប្រាស់ MS-DOS (Disk Operating System ជំនាន់មុនរបស់ Windows) និង MS-Windows រហូតមកដល់សព្វថ្ងៃ មាន Windows-XP, Windows-Vista ។ ក្នុងរយៈពេលជាង១០មកនេះ អ្នកប្រើមានភាពស្ទាត់ ជំនាញ នឹងការប្រើប្រាស់ក៍ដូចជាបញ្ហាជាច្រើនដែលជួបប្រទះដែរ ។​
ខាងក្រោមនេះមានប្រាំចំនុចដែល អ្នកអានអាចពិចារណាលើការមិនគួរប្រើ Windows តទៅទៀត៖

១- Windows ជាផ្ទាំងស៊ីបនៃមេរោគក៍ជាភ្នាក់ងារចំលងដែរ៖

តើលោកអ្នកធ្លាប់ជួបប្រទះនឹងការរំខានពីមេរោគកុំព្យូទ័រដែរឬទេ? កុំព្យូទ័រមិនឆ្លងមេរោគទេ គឺមកពីប្រព័ន្ធប្រតិបត្តិការ Windowsជាផ្ទាំងស៊ីបរបស់មេរោគ ហើយក៍ជាអ្នកបន្តពូជមេរោគដែរ ! បើកាលណាអ្នកប្រើ Windows កុំព្យូទ័ររបស់អ្នកចាំបាច់ត្រូវតែបញ្ចូលកម្មវិធីទប់ទល់និង កំចាត់មេរោគ (Anti-virus) ដើម្បីការពារម៉ាស៊ីនក៍ដូចជាឯកសារដ៏មានតំលៃរបស់អ្នក និងជាសវៀង ការរំខាន បែបលេងសើចរបស់មេរោគមួយចំនួន ។ ទោះបីជាមាន Anti-virus ក៍ដោយ ក៍មិនប្រាកដថា អាចធានាសុវតិ្ថភាពបានទាំងស្រុងដែរ ពីព្រោះលោកអ្នកត្រូវទាញយក (update) Virus definitions ពីអិនធឺណែតជាប្រចាំ ដើម្បីទប់ទល់នឹងមេរោគប្រភេទថ្មីៗបំផុត ។ ក៍ប៉ុន្តែក៍មាន មេរោគខ្លះ មានភាពសុំាញុំានិងវៃឆ្លាតដែល Anti-virus មិនអាចបង្រាបវាបានឡើយ ។ ជឿជាក់ថាជួនកាលឯកសាររបស់អ្នក មានតំលៃជាងកុំព្យូទ័រទៅទៀត ដូច្នេះបើមិនបានចំលងរក្សាទុកទេ នោះប្រាកដជាគ្រោះ មហន្តរាយមួយដ៏ធំហើយ ។ មានអ្នកប្រើប្រាស់ Windows មិនតិចទេដែលធ្លាប់ជួបប្រទះ នូវ បញ្ហារមេរោគនេះ ធើ្វអោយខូចឯកសារ បំផ្លាញហាតឌីស (Hard disk) បំផ្លាញម៉ែនបូត (Mainboard ជាប្រព័ន្ធអេឡិតត្រូនិចម៉ាស៊ីន) ធ្វើអោយម៉ាស៊ីនខូច ដំណើរការយឺតឬគាំង បិទកុំព្យូទ័រដោយស្វ័យប្រវតិ្ត បិទសិទ្ធឹនៃការប្រើប្រាស់ក៍ដូចជាសិទ្ធឹនៃការគ្រប់គ្រង ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ ។ល។ ដោយសារការរំខានរបស់មេរោគ ក៍អាចត្រូវបង្ខំអោយអ្នក តំឡើង Windows និងApplications ទាំងអស់ឡើងវិញ ជាការបាត់បង់ឯកសារ ការខាតបង់នូវពេលវេលា និងជួលកាលទាំង ប្រាក់កាសថែមទៀត ។

២- Windows តំរូវការផែ្នក Hardware កំរិតខ្ពស់ជានិច្ច៖

នៅចាំបានថា កាលពីឆ្នាំ ១៩៩៣ កុំព្យូទ័រថ្មីមួយគ្រឿងទីមួយតំលៃជិត ២០០០ ដូល្លាអាមេរិច របស់ខ្ញុំ ម៉ាក Wernesជាប្រភេទ CPU 386-DX-100, 80Mb Hard disk, 8Mb RAM បាន តំឡើង Windows 3.1 ។ ក្រោយពីប្រើមិនទាន់បានសប្បាយ ២ឆ្នាំផងស្រាប់តែ Windows 95 លេចចេញ ធ្វើអោយខ្ញុំមិនអាចនៅស្ងៀមបាន ក៍សំរេចចិត្តទិញឌីសចម្លង១ តំលៃ ៥៥ដូល្លា ពីហាងកុំព្យូទ័រមួយនៅខាងត្បូងផ្សារធំថ្មី មកតំឡើងប្រើប្រាស់អោយទាន់ សម័យនឹងគេ ។ រឿងគួរអោយស្តាយគឺគ្រឿង Hardwares របស់ម៉ាស៊ីននេះទាបពេកសំរាប់ តំរូវការជាអប្បរិមារបស់ Windows 95 គឺចំណុះ Hard disk និង RAM ធ្វើអោយកុំព្យូទ័រ ដំណើរការយឺតមែនតែន ។ ដោយសារមិនអាចអត់ទ្រំនឹងបញ្ហានេះបាន ក៍សំរេចចិត្តទិញ Hard disk 120Mb តំលៃប្រហែល ៣០០ ដូល្លាជាង និង RAM 8Mb តំលៃ ប្រហែល ៦០ ដូល្លា បនែ្ថម ។ ទីបំផុត កុំព្យូទ័រនេះត្រូវបានលក់ចោលក្នុងតំលៃតែ ៤៥០ ដូល្លា នៅក្នុងឆ្នាំ ១៩៩៩ ។ នៅក្នុងឆ្នាំ ១៩៩៩ ដដែល ខ្ញុំបានទិញកុំព្យូទ័រយួរដៃមួយគ្រឿងតំលៃ ១៧០០ ដូល្លា ម៉ាក HP ជាប្រភេទ CPU Pentium-3, 10Gb Hard disk, 64Mb RAM បាន តំឡើង Windows 95 ។ ក្រោយមកនៅចុងឆ្នាំ ២០០១ ដោយមានបំណងសាក Windows XP ពេលនោះត្រូវបង្ខំចិត្ត Upgrade Hard disk 20Gbនិង 256 Mb RAM ហើយ ចំណាយអស់ប្រហែលជាង ៣០០ ដូល្លា ទៀត ។ ទីបំផុតខ្ញុំឈប់ប្រើ Windows ចាប់ពីឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្ននេះ ចំពោះ Windows Vista វិញប្រហែលជាត្រូវចំណាយថវិការទិញ កុំព្យូទ័រថ្មីហើយ ។ ដូច្នេះឃើញថា (ចង់តាមដាន សាកល្បង) ប្រើប្រាស់ ជំនាន់ក្រោយៗរបស់ Windows លោកអ្នកត្រូវការ Upgrade Hardwaresម៉ាស៊ីនជានិច្ច នោះនឹងត្រូវចំណាយជានិច្ចដែរ ។

៣- ជំនាន់ (Version) របស់ Windows ជំរើសកម្មវិធី៖

តើអ្នកមានធ្លាប់ប្រើកម្មវិធីមួយលើ Windows XP ក្រោយពេល upgrade ទៅ Windows Vista កម្មវិធីនោះមិនអាចដំណើរការទៀតទេ ? ហេតុអ្វី ?
ចំនុចនេះគ្រាន់តែចង់ជំរាបថា កម្មវិធីចាស់ៗជាច្រើនដែលសរសេរសំរាប់ Windows 3.1, Windows 95 ឬ XP មិនដើរនៅលើ Windows ជំនាន់ក្រោយៗទេ ។ នេះមកពីការអភិវឌ្ឍន៍របស់ ជំនាន់មួយៗនៃ Windows វាខុសគ្នាឆ្ងាយផែ្នក operating systems ហើយក៍ជាការបំភ្លេចចោល បច្ចេកទេសជំនាន់ចាស់ សូម្បីតែអ្នកសរសេរកម្មវិធីក៍ត្រូវឈឺក្បាលទៅរៀនបច្ចេកទេសថ្មី របស់ក្រុមហ៊ុន Microsoft ទៀត ។ ឯអ្នកប្រើក៍ត្រូវបង្ខំចិត្តទិញ កម្មវិធីថ្មីៗតំរូវទៅតាមជំនាន់ Windows ដែរ ។

៤- Windows ប្រើកាន់តែយូរ កាន់តែយឺត កាន់តែមានបញ្ហា៖

ប្រហែលជាលោកអ្នកជួបបញ្ហានេះស្ទើតែគ្រប់គ្នាហើយមែនទេ ? ក្រោយពីតំឡើង Windows និង Applications ប្រើបានមួយរយៈ លោកអ្នកមានអារម្មណ៍ថា កុំព្យូទ័រដំណើការ ហាក់ដូចជាយឺតទៅៗ ហើមានបញ្ហារ error នេះ error នោះ ។ នេះមិនមែនមកពី Hardware ខ្សោយទេ តែជាប្រព័ន្ធប្រតិបតិ្តការគ្រប់គ្រងលើផ្នែក Hardware មិនបានល្អ ។

៥- អនាគតទៅអ្នកចាំបាច់ទិញអាជ្ញាប័ណ្ណ (License)

អ្នកប្រើប្រាស់ Windows ទាំងឡាយក្នុងស្រុកយើងមិនដែលរវល់ខ្វាយខ្វល់ពីអាជ្ញាប័ណ្ណ ស្អីនោះទេ ! ការប្រើ Windows ក្នុងគោលបំណងអ្វីក៍ដោយ ដែលគ្មានអាជ្ញាប័ណ្ណ ជាការខុសច្បាប់ នៅពេលដែលអ្នកភ្ជាប់ទៅអិនធឺណែត ដើម្បី Update Windows លើ បញ្ហាចន្លោះប្រហោងសុវត្ថិភាព និងកំណែចំនុចខ្វះខាតរបស់ Windows ពេលនោះក្រុមហ៊ុន Microsoft មិនអនុញ្ញាតអោយអ្នក Update ទេ ។ ពិព្រោះអ្នកប្រើ Windows ដែលលួចថតចំលងខុសច្បាប់ ប្រសិនបើនៅសហរដ្ឋអាមេរិច អ្នកនឹងប្រឈម មុខនឹងច្បាប់ជាមិនខាន ។ ប្រទេសយើងមិនទាន់មានច្បាប់ប្រឆាំងនឹងការលួចចំលង ប្រើប្រាស់ ចែកចាយ ខុសច្បាប់របស់ផលិតផលរបស់ក្រុមហ៊ុន Microsoft នៅឡើយទេ ។
តែដោយឃើញថាមានការរីកចំរើនយ៉ាងលឿនគួរសមចំពោះបច្ចេកវិទ្យានេះ ជឿជាក់ថា យ៉ាងយូរ១០ឆ្នាំទៀតនឹងមានច្បាប់នេះជាមិនខាន ។

ដូច្នេះសរុបមកឃើញថាការប្រើ MS-Windows មិនមែនជាជំរើសចុងក្រោយរបស់អ្នកឡើយ នៅមានកម្មវិធី ប្រព័ន្ធប្រតិបតិ្តការផ្សេងៗទៀត ។ អត្ថបទលើកក្រោយនឹងលើកយក ប្រធានបទថា "បើខ្ញុំមិនប្រើ Windows … ?” លើកយកមកពិចារណាទាំងអស់គ្នា ។

Monday, August 3, 2009

Short story: Beloved Mother

(ខ្ញុំធ្លាប់បានស្តាប់រឿងនេះ ជាយូរមកហើយ មានបំណងចែករំលែកជូនអ្នកអានពិចារណា.... ប្រសិនបើការរៀបរៀងនេះមានខុស អក្ខរាវិរុទ្ សូមអភ័យទោសទុកជាមុន !)
កាលពីដើមមានគ្រួសារមួយមានម្តាយនិងកូនប្រុសម្នាក់ ឪពុករបស់គេបានលាចាកលោក នេះតាំងពីគេនៅជាកុមារភាពម្លេះ ។ ពួកគេមានជីវភាពក្រីក្រ ប្រកបរបរធ្វើស្រែចំការ ។
បុរសនោះមានមាឌធំ កំលាំងក្លាំងក្លា មានចិត្តឆេវឆាវ កាចសាហាវ។ ជារៀងរាល់ព្រឹកក្រោកពីព្រលឹមទៅធ្វើការក្នុងចំការ ហើយរាល់ថ្ងៃម្តាយតែង ចំអិនអាហារ យកទៅអោយគេ។ មានថ្ងៃខ្លះម្តាយទៅដល់យឺតក៍ត្រូវកូនជេស្តី បន្ទោសអោយដោយ ប្រើពាក្យអាក្រក់ស្តាប់ណាស់ ម្តាយតែងអោយកូនហូបមុនខ្លួនព្រោះអាណិតកូនដែល ធ្វើការហត់នឿយ ម្យ៉ាងទៀតក្លាយកូនហូបមិនបានឆ្អែត ។ ដោយការយឺតយ៉ាវនេះ មានពេលខ្លះក៍ត្រូវកូនវាយដំ ព្រមទាំងមិនទុកបាយសម្លអោយ បរិភោគទៀត ។ ទោះបីជាយ៉ាងណាក៍ដោយម្តាយក៍មិនប្រកាន់ខឹង ស្អប់ចំពោះកូនរបស់ខ្លួនម្តងណាឡើយ ។
មានថ្ងៃមួយបុរសនោះបានដើរលេងនៅក្បែរកសិដ្ឋានមួយកន្លែង ក៍បានឃើញកូន ពពែមួយចង់បៅដោះម្តាយ វាក៍លត់ជង្គង់ចុះរួចសិមបៅដោះម្តាយវា ។ បុរសនោះឃើញ ដូច្នោះក៍នឹកគឹតដល់ខ្លួនដែលធ្វើមិនគប្បីចំពោះម្តាយកន្លងមក រំពេចនោះក៍តាំងចិត្តកែប្រែ កំហុសដោយឈប់ធ្វើបាបម្តាយតទៅទៀត ហើយដាក់ចិត្តស្រឡាញ់និងយកចិត្ត ទុកដាក់ចំពោះម្តាយ ចាប់ពីថ្ងៃស្អែកតទៅ ។
ថ្ងៃស្អែកគេក៍ទៅចំការធ្វើការដូចសព្វមួយដង ពេលថ្ងៃត្រង់ ម្តាយក៍ទូលម្ហូបអាហារ ដើរមក ។ កំពុងតែធ្វើការនៅក្រោមពន្លឺថ្ងៃយ៉ាងហត់នឿយ ពេលឃើញម្តាយដើរមក ពីចំងាយ ក៍កើតចិត្តសប្បាយខ្លាំងណាស់ ក៍ស្រែកហៅម្តាយ «ម៉ែ ! ម៉ែ ! ម៉ែ ! » រួចរត់យ៉ាងលឿនសំដៅទៅជួយយកម្តាយ។ ម្តាយឃើញ កូនរត់មកយ៉ាងតក់ក្រហល់ ពីចំងាយយ៉ាងនេះ ក៍មានការភ័យតក់ស្លុតដោយនឹកស្មានថាគេនឹងមកវាយធ្វើបាប ទៀតហើយ ក៍ប្រញាប់ដាក់ ចំណីអាហារចុះខ្លាចក្រពប់អស់ កូនមិនមានអ្វីហូប រួចក៍រត់ ចេញទៅ។ គេឃើញដូច្នោះក៍រត់តាមម្តាយពីក្រោយ ដោយការភិតភ័យឥតឧបមា ក្លាចកូន សំលាប់ ក៍រត់ទៅដល់ជ្រោះមួយរួចក៍លោតទំលាក់ខ្លួនចុះទៅ លិចបាត់ទៅក្នុងទឹកដែលកំពុង ហូរធ្លាក់ យ៉ាងខ្មួលខ្មាញ់។ ពេលគេរត់មកដល់ក៍លោតចុះទៅតាមជួយស្រង់អ្នកដ៏មានគុណរបស់ខ្លួន ដោយមិនរៀរែកតែបន្តិចសោះឡើយ។ ជាអនិច្ចារទោះបីជាប្រឹងប្រែងមុជរាវរកយ៉ាងណា ក៍ដោយ ក៍នៅតែរកមិនឃើញម្តាយគេទាល់តែសោះឡើយ ទីបំផុតរកឃើញតែកំណាត់ ឈើមួយដុំបុណ្ណោះ ហើយក៍ស្រែកហៅរកម្តាយ «ម៉ែអើយម៉ែ ! ម៉ែអើយម៉ែ ! ម៉ែអើយម៉ែ ! ម៉ែនៅទីណា ? កូនមកជួយម៉ែហើយ ! ហេតុអ្វីម៉ែមិនឆ្លើយនឹងកូន ? » ។ ទោះបីជាស្រែក ហៅយ៉ាងណាក៍នៅតែមិនឃើញម្តាយគេដដែល គេក៍អង្គុយអោបកំណាត់ឈើយំសោក សង្រេង ស្តាប់ឮតែសំលេងទឹកជ្រោះហូរធ្លាក់ចុះមកយ៉ាងខ្មួលខ្មាញ់ត្របាញ់ចូលគ្នាយ៉ាងឥត មេត្តាដែលបាននំាសង្ខារម្តាយជាទីស្រឡាញ់របស់គេទៅជារៀងរហូតមិនត្រឡប់មកវិញ ឡើយ ។ គេបានយំស្រែកយ៉ាងអណោធអធម ព្រមទាំងនិយាយម្នាក់ឯងពីទង្វើខុសឆ្គង មិនគប្បីទាំងឡាយដែល ខ្លួនបានប្រព្រឹត្តិកន្លងមកចំពោះអ្នកម្តាយរបស់គេដែលពេលនេះ លែងនៅក្បែរគេទៀតហើយ មានតែកំណាត់ឈើមួយដុំដែលអោបជាប់នឹងខ្លួនប៉ុណ្ណោះ ដែលនឹងនៅកំដរជីវិតរបស់គេ។ ព្រះសូរិយាទន់ទាបរៀបអស់ស្តង់គតទៅហើយគេនៅតែ អង្គុយទីនោះយ៉ាងកណ្តោចកណ្តែងយំខ្សឹបខ្សួលអួលណែនឱរ៉ា ស្បៃរាត្រី ក៍បានគ្របដណ្តប់ ផែនភស្តុភារបន្តិចម្តងៗ គេក៍សម្រេចចិត្តយ៉ាងរៀរែក ដៃអោបកំណាត់ឈើមួយដុំងើប ឡើងមកសន្សឹមៗ បោះជំហានមួយៗធ្វើដំណើរចាកចេញពីទីនោះ នៅតែងាកក្រោយម្តងៗ សំលឹងមើលទឹកជ្រោះដែលហូរមិនឈប់ ក្នុងចិត្តក្តុកក្តួលមិនអស់អាល័យ វិលមកខ្ទម កំសត់របស់ខ្លួនវិញ ។
ក្រោយមកបុរសនោះក៍បានយកកំណាត់ឈើមួយដុំនោះឆ្លាក់ជារូបផ្លាកព្រលឹងម្តាយ របស់ខ្លួន។ ជារៀងរាល់ព្រឹកមុននឹងចេញទៅធ្វើការ គេតែងចំអិនអាហារដោយខ្លួនឯង រួចដួសមួយចំណែកដាក់សែនដល់អ្នកមានគុណរបស់គេ។ ពេលល្ងាចត្រឡប់មកពីបំពេញ ការងារវិញក៍តែងតែមកលត់ជង្គង់ ស្មាលាទោស ចំពោះមុខផ្លាកព្រលឹងម្តាយ។ គាត់ធ្វើយ៉ាងនេះជារៀងរហូតដោយយល់ឃើញថាមាន តែវិធីនេះទេ ទើបអាចសំដែងនូវការនឹករលឹក និងការដឹងគុណ ចំពោះអ្នកម្តាយជាទី ស្រឡាញ់និងគោរពដ៏ខ្ពង់ខ្ពស់បំផុត៕
តើនៅលើលោកនេះ នៅមានមនុស្សដូចបុរសនេះទៀតដែរឬទេ ?

Lotuses

We can compare the mind to lotuses in a pond. Some of the lotuses are still stuck in the mud, some have grown through the mud but are still underwater, some have reached the surface of the water, and some have opened in the sun. Which lotus do you want to be? If you want to be below the surface, be careful – the fish and turtles will bite!

(Quoted from the book of A Tree In A Forest)

Saturday, August 1, 2009

The 36 Secrets of Men's love - A gift for you, ladies ! :-)

Sorry for men to share these secrets to women ! Hopefully, women would understand our love. Isn't it ? Hahahaha..... :-D

男人最致命的36个大秘密 (from an anonymous, thanks !)

1、男人很容易喜欢一个女人,却不轻易深爱一个女人。
2、男人在感情的王国里,绝对是个昏君。女人只要肯奉承,他什么都答应。
3、男人普遍喜欢外表温柔的女子,宁愿把精力花在事业或其他地方,也不愿全用来征服女人。
4、男人都不太重视对自己太好的女人。
5、男人都怕女人死缠烂打,但喜欢用同样的方式对付没追上的女人。
6、男人的梦想之一,是拥有可以超越友谊界限的红颜知己。
7、男人会以很理性的态度取舍爱情,就算他感性上很爱一个人,但当他清楚她并非一个好妻子时,他会放弃她,另找合适家居生活的那一个。男人认为恋爱和结婚是两回事,很多时候,他拖延结婚,根本原因就是他认为身边的女人不是想像中的好妻子。
8、男人对妻子的要求,可能比对恋人更低——在外型上,在性格上则更高。
9、懂得欣赏聪明女人的男人不多,和她们在一起,男人总觉得缺乏安全感受。
10、当有喜欢的女人在场时,男人会有如下表现:话多;显得聪明些;比平日慷慨;会把话题扯到得意成就上;会刻意显露平时少见的好心肠;多说一些自以为好笑的笑话引大家(其实主攻目标是那个她啦)发笑。 
11、一个男人同时是大男人和小男人的化身。大男人的他,希望女人完全迁就他,令他放心;小男人的他,意识到自己懦弱无能的一面,犹豫不决。说穿了,他们很多都是忌妒心重的小器鬼,又像孩子般容易被哄骗。
12、男人追求女人的时候愿意割舍一切自由,追到了越来越感到自由的重要性。
13、男人内心隐藏着狩猎心态,追捕,得到后就要驯服她,让她变成可在家饲养的乖乖动物。  
14、男人都有爱当英雄的自大心态,所以很容易爱上向他诉苦的女人。
15、男人希望身边的女人明白:带着同一个女人去所有地方,实在是一件很闷的事(或许女人也这样觉得吧,只是不好意思说),所以和其他女人适度约会,是调剂和放松,完全可以没有其他企图。
16、两性关系中,女人需要男人告诉她,他愿意为她做任何牺牲,男人则需要女人告诉他,他很能干。
17、男人自以为是的多情,常常是女人眼中不折不扣的薄幸。
18、在男人心底,亲热到哪个程度,就是和女人的恋情发展到什么程度。
19、男人每隔一段时间,就有情绪和体力跌到谷底的几天,不想见任何人(包括最喜欢的人),躲起来翻翻书,听听音乐,看看影碟或狂打电玩发泄。
20、有过恋爱经验的男人都知道:女人是不能不骗的,类似像:“我会永远爱你”,“我一直都会像现在这样疼你”,“什么时候需要我,一个电话我就立刻赶来”,“我以后再也不会像爱你这样去爱另外一个人”这种话是必须要说但永远坚持不了的“骗话”,谁让女人这么爱听呢!
21、男人遇上旧情人多半会自作多情,以为与自己有过感情的人,内心总会保存一份情,幻想爱过他的女人永远爱他。女人只会美化眼前的男人,男人却不自觉地美化逝去的恋情。所以男人比女人更认同:分手还是朋友。不管是甩人还是被甩,男人多半愿意与前女友继续保持联络。
22、女人在意男友以前的女友,男人却在意女人离开他后找个什么样的男友。如果分手后仍是朋友的,他会时不时批评她的男友。
23、男人跌入爱河,很少问她的过去,不太关心她和哪种男人谈过恋爱,因为男人较注重女人的外表——外表就是现在。
24、男人不愿听心上人的旧恋情,因为一想到自己爱的人之前和其他男人有过肌肤之亲,就难以忍受。
25、面对两个对自己有爱意的人,女人会在徘徊中选择,男人不会为此烦恼——他其实只想同时追上两个人呢!
26、男人爱上一个女人,不一定对她有强烈的亲热冲动,反倒对一些他只是喜欢而不爱的女人,冲动更大些。
27、男人很容易被女人吸引,但他分得出哪种渴求出于性还是爱,大概知道能从她身上得到什么。
28、女人主动示爱,对男人来说,唯一的损失就是缩短了那段朦朦胧胧,若有若无的浪漫日子。
29、男人害怕结婚——其实真正害怕的不是婚姻这回事,而是婚礼的繁琐过程和女人的挑剔要求。
30、不少男人第一眼爱上女人的背后,其实隐藏着单纯而不可告人的目的:第一眼看见她就想和她有肌肤之亲。只是为了得到她们,他们吃力地陪她们先玩女人喜欢的浪漫游戏。
31、男人看到喜欢他的女人(就算他对她没太大感觉)跟其他男人稍微热情一点,即使是朋友般的拥抱或亲吻,心里也会不舒服,知道她被人追求更会妒忌,因为骨子里男人不想输给任何人。
32、男人相信证明自身出色的重要表现之一是:拥有更多的女人。事业上越出色的男人,往往需要更多女人的仰慕和倾心以体现他的超凡脱俗。
33、男人在分手问题上拖泥带水,其实是想把去留的难题丢给女人,减少自己决定带来的内疚感。
34、男人说的“未来”是6个月到1年时间,女人的定义则可以是10年到50年。当男人爱上一个女人,他只会想像如何在短暂的未来与她亲密发展;女人则幻想到恋爱,结婚,生孩子乃至如何白头到老。
35、男人基本是都小器,大方是装出来的。表面上他们不拘小节,其实内心和女人一样,计算得清清楚楚。
36、女性较容易坦白心事,男人恰恰相反。遇到烦恼,他们找个别好友倾诉时,不会说得很完整,总会给自己留最后一点面子。男人的倾诉都是经过包装或刻意切碎的,不让一个人知道全部。这也是女人很难了解男人的原因——他们根本不想被人彻底了解。

Monday, July 27, 2009

SMS - That's all for life ?

人生吧, 0岁出场, 10岁快乐成长, 20为情彷惶, 30基本定向, 40拼命打闯, 50回头望望, 60告老还乡, 70搓搓麻将, 80晒晒太阳, 90躺在床上, 100岁挂在墙上... 生得伟大, 死得凄凉. 所以呀该吃就吃, 该喝就喝, 遇事别往心里搁, 洗着澡,看着表,舒服一秒是一秒...能牵手的时候, 请别只是肩并肩, 能拥抱的时候, 请别只是手牵手, 能在一起的时候, 请别轻易分开. 人生真的是这样吗 ? ;-)

Lost Something?

If you understand that good and bad, right and wrong, all lie within you, then you won't have to go looking for them somewhere-else. Just look for them where they arise. If you don't, it'd be like losing something in one place and then going to look for it in another. If you lose something here, you must look for it here. Even if you don't find it at first, keep looking where you dropped it. But, usually, you lose it here, then go looking over there. When will you ever find it? Good and bad actions lie within you. One day you're bound to see it. Just keep looking right here.

(Quoted from the book of A Tree In A Forest)

Wednesday, July 15, 2009

Joke - IT father ;-)

Hope you know some technical words in order to understand the story.

-8<------------------------------------------------------------------------------------------------------------------
Son: Dad ? Tell me how I was born.

Father: Very good, my son, it must have been told one day !

Dad and mum are "copy(ied)/past(ed)" in an Chat room on MSN. I fixed a date by e-mail to your mum and we were found each other in the toilets of an Internet
Café. Then, your mum did some downloads of my memory stick. As I was ready for updload, we found that we hadn't put on the firewall. As it was too late to
delete, nine months later the confounded virus was appearing....

Son: Hisss...Heeee...Thanks Dad ! I must be an IT guy then !

Father: ?!?
-8<------------------------------------------------------------------------------------------------------------------

-8<------------------------------------------------------------------------------------------------------------------
- Papa ? Dis-moi comment je suis né.

- Très bien, mon fils, il fallait bien que l'on en parle un jour !
Papa et maman se sont "copier/coller" dans un Chat sur MSN. Papa a fixé un rancard via e-mail à maman et se sont retrouvés dans les toilettes d'un cybercafé. Après, maman a fait quelques downloads du memory stick
de papa. Lorsque papa fut prêt pour l'upload, nous avons découvert que nous n'avions pas mis de firewall. Comme il était trop tard pour faire delete,
neuf mois plus tard le satané virus apparaissait...

- Hiss...Heee....Merci papa ! Donc, je serais un IT gars.
- ?!?
-8<------------------------------------------------------------------------------------------------------------------

Joke - Never hide your true love !

Friday, July 3, 2009

ព្រះរាជាណាចក្រកម្ពុជា - CAMBODIA


For further information, please visit http://en.wikipedia.org/wiki/Cambodia

Cambodia is my homeland

My name's Khuon TIV (ទីវ​ ឃួន)​, I'm called Khuon. I was born in Kampot, Cambodia.
Now, I leave in Phnom Penh in a family of a mother, 3 brothers and 2 sisters.
Here's my full name in Chinese: 彭接群.


In 1999, I graduated from the Royal University of Phnom Penh, in Computer Science. I found a part time job, at a travel agency, as IT officer and tours programs assistant, from 1998 to 1999. Since 2000, I've worked at a French speaking university, as Technical Manager.


4 years after having the job, I decided to fight for a master degree in Information Science, my dream came true in 2006...


Well, I speak English, French and some Mandarin Chineses (still study at night school). I used to join IT trainnings in Vietnam, Lao. I've visited France, Lao, Thailand and Vietnam. My next visit will be in some countries of Asia (China, Malaysia, Singapor, Taiwan...).

Here, in Vietian, (Lao, 20007),
In Ho Chi Minh (2007),
To Hanoï (2005),
In Bangkok (Thailand, 2005),
On my friend, Rathanak wedding's day, in Phnom Penh (2009),
I think that enough for now, sorry for not having much time to write more on the blog. Thanks for your time visiting my personal web blog. Any comments are welcomed ! Wish you good health and prosperious life !

“Whoever loves discipline loves knowledge, but he who hates correction is stupid.”