អ្នកដែលធ្លាប់ឆ្លងកាត់ “ស្នេហាគ្រាដំបូង” និង “ស្នេហារន្ទៈ” ទើបយល់អស់ ពាក្យពីរម៉ាត់ ដ៏ពិសិដ្ឋថា៖ ស្នេហា ។ នោះហើយវាសាមញ្ញទេតែពិបាកពណ៌នា រ៉ាយរា់ប់ជាពាក្យសំដីណាស់។ ការរំភើបនៃបេះដូងដោយសារស្នេហារន្ទៈ ដូចជា ការខ្សឹបប្រាប់ដើម្បីព្យាករណ៏នៃសេចក្តីស្នេហា។
ម្សិលមិញ ខ្ញុំជួបនាងក្នុងសំលៀកបំពាក់កូនសិស្សខាងមុខខ្លោងទ្វារសាលា ដូច្នេះថ្ងៃនេះ បានបន្សល់ទុកក្នុងចិត្តខ្ញុំ នូវអារម្មណ៍ច្របូកច្របល់ពិបាកថ្លែង វាថាណាស់។ នាងក្នុង ឯកសណ្ឋានកូនសិស្ស ចេះតែផុសឡើងក្នុងអារម្មណ៍ខ្ញុំ។ ខ្ញុំមាន អារម្មណ៍ថា ខ្លួនខ្ញុំបានជាប់ចិត្តលើរូបនាងហើយ...។ ស្ថានភាពផ្លូវចិត្តនេះ បានចាត់ទុកថាជា ស្នេហារន្ទៈ។
តាមអ្នកជំនាញការ ជួនកាលគេមិនអាចបកស្រាយ អំពីរឿងពេញចិត្តរហ័ស ពេករបស់ បុរសនារីបានទេ។ ស្នេហារន្ទៈជួនកាលផ្ទុះឡើងខុសប្លែកពីសកម្មភាព ធម្មតា។
មិនមែនលុះត្រាតែមានរាងស្អាតសង្ហា រង្វង់មុខគួរឱ្យស្រលាញ់ កែវភ្នែក ពោរពេញដោយ មន្តស្នេហ៍ទេ ទើបបង្ក បានជាស្នេហារន្ទៈទេ តែជួនកាលភាព កំប្លុកកំប្លែងរបស់បុរសម្នាក់ ឬ ការស្មោះត្រង់ហួសហេតុរបស់បុរសក៏បានធ្វើឱ្យ នារីខ្លះជ្រួលច្របល់ ហើយសង្វាក់បេះដូង ចាប់ផ្តើមប្រែប្រួល។
បុរស(ក)និយាយថា៖ ២ឆ្នាំកន្លងមកនេះ គេបានចាប់ចិត្តនឹងនារីម្នាក់ព្រោះតែ ដំណើររបស់នាង។ លើកដំបូងពន្លឺ ភ្នែករបស់បុរសផ្តោតទៅលើដំណើរទន់ភ្លន់ របស់នាង នៅឆ្នេរសមុទ្រ នារសៀល មួយ។
រន្ទៈស្នេហ៍ជំរុញបុរសឱ្យត្រូវតែទៅជិតនាង ហើយនៅពេលណាក្រឡេក ឃើញនាងពី ចំងាយតំរង់មក បេះដូងរបស់ គេចាប់ផ្តើមប្តូរចង្វាក់។
ចំណែកនាង(ខ) សារភាពដោយត្រង់ថា សំលេងនិយាយរបស់បុរស បានធ្វើឱ្យនាង ឈ្លក់វង្វេងតាំងពីបានជួបគ្នា ដំបូងម៉្លេះ។ នាងនិយយាថា ពាក្យពេចន៍ដែលបុរសបន្លឺមក បាន ស្រូបបេះដូងនាងឱ្យលង់ទៅក្នុងពិភព ដ៏អណ្តែតអណ្តូងនៃសេចក្តីស្នេហា។
ចិត្តវិទូ មានប្រសាសន៍ថា អ្នកដែលធ្លាប់ឆ្លងកាត់រន្ទៈស្នេហ៍ សុទ្ធតែទទួល ស្គាល់ថា ពួកគេ ហាក់ដូចជាត្រូវថធ្លាក់ ទៅក្នុងសំហររវើរវាយ ដែលពិបាកបកស្រាយពីមូលហេតុ។ មនុស្សជាច្រើនមិនអាចបកស្រាយ ប្រការនេះបាន ហើយគិត ថា នោះគឺជានិស្ស័យ។
មានមនុស្សជាច្រើន ត្រូវទាក់ទាញដោយសារតែពន្លឺភ្នែក ស្នាមញញឹម ឬបបូរមាត់។ អ្វីៗទាំងអស់នោះគិតស្មាន ទៅដូចជាធម្មតាទេ តែបែរជាមានអានុភាពស្រូបទាញយ៉ាងចំលែក។ ជាធម្មតាវានឹងដិតយ៉ាង ជ្រៅនៅក្នុងចិត្តគេមិនអាច រសាយឡើយ។
តាមចិត្តវិទូ មនោសញ្ចោតនារបស់មនុស្សស្រីចំពោះបុរស មានភាពស្ងាត់កំបាំងជាង តែក៏ខ្លាំងក្លាមិនចាញ់មនុស្ស ប្រុសឡើយ។ សេចក្តីស្នេហារបស់នារីភេទទន់ខ្សោយ រន្ទៈស្នេហ៍ ចំពោះនារីភេទក៏មិនចាញ់បុរសៗបន្តិចណាឡើយ។ មនុស្ស ប្រុសពិបាកបែងចែក មនោសញ្ចោតនា ដែលនារីមានចំពោះគេណាស់ ព្រោះវាមិនស្តែងចេញមកខាងក្រៅ។ នៅពេលជួប មនុស្សប្រុសមានលក្ខណៈពិសេស គេប្រាថ្នានោះគឺ រន្ទៈស្នេហ៍ក្នុងចិត្តគេបង្ហាញ ខ្លួនមក ហើយមានការកើនឡើងជាលំដាប់។ សេចក្តីស្នេហារបស់មនុស្សស្រីដែលមានចំពោះគូស្នេហ៍អាចមានភាពយឺតយ៉ាវ តែមានភាពខ្លាំងក្លាជាង ប្រៀបនឹងមនុស្ស ប្រុស។
បណ្តាអ្នកជំនាញការបកស្រាយថា មូលហេតុដូច្នេះមកពីមនុស្សមានការថ្លឹងថ្លែងជា ក្នុងការជ្រើសរើសគូស្នេហ៍ ព្រោះពួកនាងគិតច្រើនដល់អនាគត។ បានន័យថា ពួកនាង ជានិច្ចកាលតែងជ្រើសរើសបុរសណា ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការកសាង ទ្រនំគ្រួសារ។ ដូច្នេះរន្ទៈស្នេហ៍ដែលបានមកដល់ចំពោះមនុស្សស្រីមិនមែនមានតែ ដំណើរ ឬកពា អង់អាច ក្លាហាន សំលេងនិយាយពោរពេញដោយអានុភាព រង្វង់មុខពេញលក្ខណៈជា មនុស្សប្រុសប៉ុណ្ណោះទេ គឺថែមទាំង អ្វីៗដែលផ្ទុកនៅក្នុងខួរក្បាលរបស់គេផង។ នោះអាចជាសតិបញ្ញាចរិត មោះមុត ការធានារ៉ាប់រងឆន្ទៈ។
ស្ថិតិរបស់បណ្តាចិត្តវិទូ បង្ហាញឱ្យឃើញថា មនោសញ្ចោតមានរបស់បុរសឆាប់ទទួល អារម្មណ៍ជាងមនុស្សស្រី ជាង៥ដង ហើយមនុសស្រីវិញស្ងាត់កំបាំងជាងមនុស្សប្រុស៥ដង។ មនុស្សស្រីមិនចូលចិត្ត“ប្រថុយគ្រោះថ្នាក់” ឬ “ដក ពិសោធន៍”ក្នុងសេចក្តីស្នេហាទេ។ ពួកគេមិនសូវទទួលយកឥទ្ធិពលដោយសាររូបភាពរបស់មនុស្សប្រុសឡើយ។
ហេតុដូច្នេះរន្ទៈស្នេហ៍គឺជាស្ថានភាពនៃផ្លូវចិត្តយ៉ាងពិសេសក្នុងសេចក្តីស្នេហា ជាជំហានចាប់ផ្តើមឈានចូលពិភព ដ៏ត្រកាលនៃសេចក្តីស្នេហា។ បើសិនអ្នកធ្លាប់ភ្លក់រន្ទៈស្នេហ៍ នោះទៅអ្នកយល់អស់នូវភាសារពិតប្រាកដនៃបេះដូង។ ចូរអ្នក ចាត់ទុករន្ទៈស្នេហ៍ប្រៀបដូចជា អនុស្សាវរីយ៍ដ៏ល្អផូរផង់បំផុតក្នុងជីវិត។
ចូររក្សាទុកជារៀងរហូតតទៅ “ជាស្នេហ៍គ្រាដំបូង” ក្នុងបេះដូងរបស់អ្នក។
សូមរង់ចាំអាន...ស្នេហាជាសុភមង្គល ឬ ជាការឈឺចាប់?
No comments:
Post a Comment