Friday, September 11, 2009

ក្មេងសម័យអាយធី​ឬ?

នៅសតវទ្យទី២១នេះ ដោយសារការរីកចំរើនយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យា ធ្វើអោយមនុស្សជំនាន់ក្រោយៗ ក៏មានការវិវត្តន៍ផ្នែកបញ្ញាផងដែរ សូមក្រឡេកមើលកូនក្មេងអាយុទើបតែ4ឆ្នាំ អាចឆ្លើយតបជាមួយឪពុកម្តាយ របស់គេបង្កប់ទៅដោយអត្ថន័យគួរអោយចង់សើច ប៉ុន្តែវាជាឡូស៊ីកម្យ៉ាង ឬមួយជាការកំប្លែងលេងសើច ? ដូចមានពាក្យមួយឃ្លានិយាយថា សព្វថ្ងៃជាយុគ្គសម័យ កូនកើតមុនឪ មែនឬ?
 
ម្តាយ ៖ អាប្លយកូន ! ឥឡូវនេះកូនអាយុ4ឆ្នាំហើយត្រូវកេងម្នាក់ឯងណា ! នេះម៉ាក់ទិញគ្រែថ្មី អោយកូន !
កូន ៖ ទេ ! ទេម៉ាក់ ! កូនទើបតែអាយុ4ឆ្នាំ ម្តេចអាចកេងម្នាក់ឯងកើត ? ប៉ាអាយុ៣០ឆ្នាំ ហើយនៅមិនទាន់កេងម្នាក់ឯងផងហ្នឹង !
ម្តាយ ៖ ?!?

ក្រោយមកគេក៏បានដើរទៅជួបឪពុករបស់គេ....

កូន ៖ ប៉ាប៉ា ? បើកូនរៀនបានលេខមួយ តើប៉ាគឹតយ៉ាងម៉េច ?
ឪពុក ៖ អូហូ ! ប៉ាប្រាកដជាសប្បាយស្លាប់ហើយ !
កូន ៖ ប៉ាទុកចិត្តចុះ កូនប្រាកដជាមិនអោយប៉ាស្លាប់ទេ !
ឪពុក ៖ ?!?

តើមិត្តអ្នកអានយល់ឃើញថា ក្មេងជំនាន់ក្រោយមានការវៃឆ្លាតណាស់មែនទេ?

No comments:

Post a Comment