Friday, September 4, 2009

បើខ្ញុំមិនប្រើ MS-Windows...?

បើខ្ញុំមិនប្រើ MS-Windows...?

សួស្តីមិត្តអ្នកអាន !

អត្ថបទលើកមុនបាននិយាយអំពី "ហេតុផល ៥ចំនុចដែលមិនគួរប្រើ Windows” លើកនេះ នឹងលើកយកបញ្ហាថា បើមិនប្រើ Windows តើមានជំរើសអ្វីផ្សេងទេ?
ដូចបានជ្រៀបស្រាប់ ហើយថា MS-Windows មិនមែនជាជំរើសចុងក្រោយរបស់អ្នកឡើយ នៅមានកម្មវិធី ប្រព័ន្ធប្រតិបត្តិការផ្សេងៗទៀត ។ ការមិនប្រើ MS-Windows មិនមែនគ្រាន់តែមានហេតុផលប៉ុន្មានចំនុចនោះទេ តែ នៅមានរឿងផ្សេងៗទៀតដែល អាចអោយអ្នកបោះបង់ចោល Windows ។ ក្នុងអត្ថបទនេះ នឹងលើកយកជំរាបជូនលោកអ្នកនូវ ប្រព័ន្ធប្រតិបត្តិការ (Operating Systems) ផ្សេងក្រៅពី Windows ដែលកំពុងពេញនិយមនៅ លើពិភពលោក ក៍ដូចជានៅស្រុកយើង។

ខ្ញុំបានព្យាយាមសរសេរអត្ថបទនេះរបៀបងាយៗយល់ តែទោះជា យ៉ាងណាក៏មិត្តអ្នកអានចាំបាច់ត្រូវយល់ពីមូលដ្ឋានខ្លះៗអំពីបច្ចេកទេសពតមានវិទ្យាដែរ ។

១- Operating Systems (OS) គឺជាអ្វី?
(http://en.wikipedia.org/wiki/Operating_system)

OS ជាអ្នកទំនាក់ទំនងរវាង Hardware នឹង អ្នកប្រើប្រាស់ ហើយវាទទួលខុសត្រូវគ្រប់គ្រងនិង សហការរាល់សកម្មភាព និងការប្រើប្រាស់ ចែកចាយនូវធនធានរបស់កុំព្យូទ័រ ។ ខ្ញុំធ្វើការប្រដូច OS ទៅនឹងនាយកក្រុមហ៊ុនមួយអញ្ចឹង ហើយក្រុមហ៊ុនបីដូចកុំព្យូទ័រ បើគ្មានអ្នកគ្រប់គ្រង ក្រុមហ៊ុនមិនអាចដំណើការ  បុគ្គលិកដូចកម្មវិធី (Applications) សំភារៈប្រើប្រាស់ក្នុងក្រុមហ៊ុនដូចទិន្នន័យ (Data or Resources) ។ ដូច្នេះនាយកជាអ្នក គ្រប់គ្រង ចាត់ចែង សហការ ដឹកនាំ រាល់សកម្មភាពរបស់បុគ្គលិកនិងធនធានរបស់ ក្រុមហ៊ុន ។ ប្រសិនបើអ្នកមានថវិការគ្រប់គ្រាន់ ចង់បើកក្រុមហ៊ុនមួយ អ្នកខ្លួនឯងអាចជាអ្នកគ្រប់គ្រង ឬត្រូវជួលមនុស្សម្នាក់ជានាយកជំនួសអ្នក ពេលនោះ តើនឹងត្រូវជ្រើសរើសមនុស្ស ប្រភេទណា?

២- Mac OS (http://en.wikipedia.org/wiki/Mac_OS)

Mac OS (1984-2001) ជាស៊េរីឈ្មោះនៃប្រព័ន្ធប្រតិបត្តិការដែល អភិវឌ្ឍន៍ដោយក្រុមហ៊ុន Apple ហើយជំនាន់ចុងក្រោយរបស់វាគឺ Mac OS 9 ។ ចំណែកឯMac OS X (since  2000) ជាចង្វាក់នៃ ប្រព័ន្ធប្រតិបតិ្តការដែល អភិវឌ្ឍន៍ ផ្សព្វផ្សាយ និង លក់ដោយក្រុមហ៊ុន Apple ហើយជាជំនាន់បន្តពី Mac OS គឺ X = 10 ។ Mac OS X (http://en.wikipedia.org/wiki/Mac_OS_X) ត្រូវបានតំឡើងជាមួយម៉ាស៊ីន Macintosh (ម៉ាកីនតូស) ចាប់ពីឆ្នាំ ២០០២ រហូតមក ។ កុំព្យូទ័រ ម៉ាកីនតូស (http://en.wikipedia.org/wiki/Macintosh) នៅស្រុកយើងលោកអ្នកមិនសូវបានឃើញទេ ហើយក៍មិននិយមប្រើដែរ ហើយម៉ាស៊ីន ប្រភេទនេះមានតំលៃថ្លៃជាងកុំព្យូទ័រដែល យើងនិយមប្រើច្រើនបំផុត ដែលហៅថា PC (Personal Computer, IBM PC, XT, AT) ។

កាលពីឆ្នាំ ២០០២ ខ្ញុំបានធ្លាប់ប្រើប្រាស់វាម្តងដែរតាមរយៈក្រុមហ៊ុនបរទេសមួយដែល  បានគេហៅអោយទៅបង្រៀនបុគ្គលិករបៀបប្រើ ។ កាលនោះក្រោយពីបានស្រាវជ្រៀវ តាមរយៈ អិនតឺណែត និងសៀវភៅផង ក៍សំរេចកិច្ចការនេះបាន គឺមានពេលតែប្រហែល ១ខែប៉ុណ្ណោះ ។ បន្ទាប់ពីបានប្រើប្រាស់ម៉ាស៊ីននេះតែ៣ខែ ក៍អាចកំណត់សំគាល់ឃើញថា កុំព្យូទ័រ នេះមិនដែលគាំងទេ ទាំងផ្នែក Hardwares ទាំងផ្នែក OS ហើយដំណើការលឿនគួរសម ។ កាលពីមុន Mac OS អាចតំឡើងបានតែជាមួយ ម៉ាស៊ីនម៉ាកីនតូសប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Apple បានធ្វើអោយ Mac OS នេះអាចតំឡើងនិងប្រើប្រាស់នៅលើកុំព្យូទ័រប្រភេទ PC ជាមួយនឹង Mac OS X version 10.5 “Leopard” ។ លោកអ្នកអាចទាញយក (download) ពី
(http://thepiratebay.org/torrent/3859875Mac_OS_X_Leopard_(full_final_release)) មកតំឡើងសាកល្បងប្រើបាន ។ អ្នកអាចរៀនរបៀបតំឡើងនៅទីនេះ http://dailyapps.net/2007/10/hack-attack-install-leopard-on-your-pc-in-3-easy-steps/ ។ (ខ្ញុំមាន Mac_OS_X_Leopard នៅលើ DVD បើចាប់អារម្មណ៍អាចទាក់ទងមកខ្ញុំផ្ទាល់តាមរយៈអីមែល khuon.tiv at gmail.com )

៣- Linux (http://en.wikipedia.org/wiki/Linux)
Linux ជាប្រព័ន្ធប្រតិបត្តិការ Unix-liked ប្រើ Linux kernel ជាគោល ហើយដែលជា OS នៃកម្មវិធីបើកចំហរ (Free and Open Sources Softwares) អាចអោយអ្នកប្រើប្រាស់ កែសំរួលនិង ចំលងចែកចាយដល់អ្នកដ៏ទៃដោយគោរពតាម លក្ខខណ្ឌកិច្ចព្រមព្រៀង GNU GPL និង Free Software Licenses ។
ដោយផ្អែកលើ Linux kernel និង លក្ខខណ្ឌកិច្ចព្រមព្រៀង GNU GPL និង Free Software Licenses បានធ្វើអោយមាន ក្រុមហ៊ុន ឬសហគមធ្វើការអភិវឌ្ឍន៍ជា Linux distribution ផ្សេងៗជាច្រើន ដែលជាការប្រមូលផ្តុំ នូវកម្មវិធីជាច្រើនបញ្ចូលគ្នា (a large collection of software applications) ដូចជា កម្មវិធីការិយាល័យ កម្មវិធីចាក់ multi-media និង database applications ។ Linux distribution នេះរួមមាន ស្នូលនៃប្រព័ន្ធប្រតិបត្តិការ (Linux kernel) កន្សោមកម្មវិធីផ្សេងៗបានមកពី GNU Projects និង Interface graphics ផ្តល់ដោយ X Window System ។  សព្វថ្ងៃនេះ Linux distribution មានច្រើនគួរសម (http://en.wikipedia.org/wiki/List_of_Linux_distributions ) លោកអ្នកអាចជ្រើសរើស Distribution ណាមួយមកសាកល្បងក៏បាន ។

ការប្រើ Linux អ្នកមិនបាច់ទិញ License មិនព្រួយបារម្មណ៍ខ្លាច មេរោគ មិនត្រូវការម៉ាស៊ីនតំលៃថ្លៃៗ Hardware កំរិតខ្ពស់ៗ មិនបាច់ Defragment hard disk មិនបាច់ Restart ម៉ាស៊ីនច្រើនសារ ប្រើកាន់តែយូរកាន់តែលឿន ....។

ចំពោះខ្ញុំ គឺប្រើ Ubuntu (www.ubuntu.com) ជិតបីឆ្នាំហើយ ពីមុនធ្លាប់ប្រើ Red Had, SuSE, Knoppix ផងដែរ ។ ហេតុផលបីប្រការជាជំរើសរបស់ខ្ញុំក្នុងការប្រើ Ubuntu : ១- ពេញចិត្តនឹងទស្សនៈនិស្ស័យរបស់ Ubuntu (http://www.ubuntu.com/community/ubuntustory/philosophy) ២- Ubuntu ជា Distribution ដែលមានប្រភពពី Debian (serious and stable for servers) ដែលខ្ញុំប្រើនៅលើ ម៉ាស៊ីនមេជិត ១០ឆ្នាំមកហើយ ៣- Ubuntu មានសេវាដែលផ្ញើ CD ដោយឥតគិតថ្លៃ សំរាប់អ្នកដែលមាន ការលំបាកទាញយកពីអិនធឺណែត (https://shipit.ubuntu.com/) ។ (ខ្ញុំមាន Ubuntu នៅលើ CD បើចាប់អារម្មណ៍អាចទាក់ទងមកខ្ញុំផ្ទាល់តាមរយៈអីមែល khuon.tiv at gmail.com )

នៅស្រុកយើងមានអង្គការមួយឈ្មោះ KhmerOS (www.khmeros.info) ដែលអភិវឌ្ឍន៍ បង្រៀននិងផ្សព្វផ្សាយ ការប្រើប្រាស់អក្សរខ្មែរលើកុំព្យូទ័រ លោកអ្នកក៍អាច ទាយ យក Distribution SUSE ជាភាសារខ្មែរប្រើប្រាស់បានដែរ ។

កន្លងមកមានគេនិយាយថា MS-Windows មានភាពងាយស្រួលប្រើជាង Linux ខ្ញុំទទួល ស្គាល់ជាការពិតមែន ក៍ប៉ុន្តែសួរថា តើអ្នកស្គាល់និងប្រើ MS-Windows អស់ប៉ុន្នានឆ្នាំហើយ ? ហើយមានសាលាបើកបង្រៀនព្រោងព្រៀតថែមទៀត ។ អ្វីដែលស្រួលមិនមែនសុទ្ធតែល្អនោះទេ ហើយអ្វីដែលល្អក៍មិនមែនសុទ្ធតែលំបាកនោះដែរ ។ បើសាកល្បចាប់ពីពេលនេះទៅ ជឿជាក់ថាមួយខែក្រោយ មួយឆ្នាំក្រោយ ពាក្យលំបាក នេះនឹងត្រូវពេលវេលាទិញយកទៅបាត់ហើយ ! មានអ្នកស្គាល់ អាចមានអ្នកប្រើ មានអ្នកប្រើ ប្រាកដជាមានអ្នកចេះ មានអ្នកចេះនឹងមានអ្នកបង្រៀនហើយ មិនថាអញ្ចឹងមែនទេ ?

No comments:

Post a Comment