គេតែងតែនិយាយថា “ស្នេហាគ្រាដំបូង” ជាស្នេហាដែលមិនងាយនឹងបំភ្លេចបាន ! ប្រការនេះត្រឹមត្រូវណាស់ ក្នុង ស្នេហាគ្រាដំបូង ។
ធម្មតាចំពោះសេចក្តីស្នេហាទាំងឡាយដែលគេហៅថា “ស្នេហាគ្រាដំបូង” គឺជាស្នេហារវាងមិត្តនារី និងបុរស ដែលទើបតែធំពេញវ័យគ្រប់ការ ដែលភាគច្រើនពួកគេកំពុងនៅរៀន មិនទាន់មាន ការយល់ដឹងជ្រៅអំពីស្នេហាអាពាហ៍ពិពាហ៍ បញ្ហាកសាងគ្រួសារ និង នៅត្រូវរង់ចាំដំណាក់កាល សាកល្បង មុនពេលមានស្ថេរភាពក្នុងជីវិត។
ដោយហេតុតែយុវជននោះប្រលងធ្លាក់១ឆ្នាំ នាងក៏រៀនលើស១ថ្នាក់ ដោយចិត្តអស្មិមានៈយុវជន ក៏លែងស្រលាញ់ នាងទៀតហើយ ឬមួយយុវជនត្រូវឪពុកម្តាយបង្ខំឱ្យរៀបការប្រពន្ធ ឬនាងក៏ត្រូវឪពុកម្តាយបង្ខំឱ្យយកប្តី ឬមួយបុរសរត់ តាមនារីផ្សេងទៀត ឬបុរសចេញ ទៅសិក្សានៅទីឆ្ងាយ រួចហើយក៏“ភ្លេច”នាងរហូតតែម្តង។
ស្នេហាគ្រាដំបូងឆាប់រលត់ណាស់ ប្រៀបដូចភ្លើងចំបើងអញ្ជឹង! ចំពោះស្នេហាបែបនេះ មិនអាចរាប់ជាស្នេហាដំបូង បានឡើយ ព្រោះវាមិនទាន់សក្តិសមជាស្នេហាទេ។
ម៉្យាងវិញទៀត បើចំពោះនៅក្នុងពិធីជប់លៀង ដែលមានបុរសម្នាក់មកសាកសួរនាំស្គាល់គ្នា ហើយបង្ហើបពាក្យសុំ សេចក្តីស្នេហា ក្រោយមក គេក៏គេចខ្លួនបាត់ស្រមោលឈឹង ហើយនាងនោះចេះតែនឹករលឹកដល់បុរសនោះជានិច្ច។ បើ គ្រាន់ប៉ុណ្ណឹង ក៏ហៅថា “ស្នេហាគ្រាដំបូង” ដែរ នោះវាហាក់ដូចជាហួសហេតុពេកហើយ! ។
តាមពិតទៅ សេចក្តីស្នេហាមួយហៅថា “ស្នេហាគ្រាដំបូង” ត្រូវជាសេចក្តីស្នេហាត្រឹមត្រូវ ពិតប្រាកដ ហើយឈាន ទៅដល់ជីវិតអាពាហ៍ពិពាហ៍នៃបុគ្គល២នាក់ ដែលស្រលាញ់គ្នាយ៉ាងស្មោះស្ម័គ្រ មិនអាចឃ្លាតឆ្ងាយពីគ្នា ហើយក៏ធ្លាប់ដឹង ច្បាស់ពីកាតព្វកិច្ចធ្វើជាប្តីប្រពន្ធ ត្រូវធ្វើដូចម្តេច? ប៉ុន្តែមនុស្សទាំងនេះ បើសិនដល់ពេលត្រូវបែកគ្នានោះទើបឈឺចាប់ ខ្លោចផ្សាជាទីបំផុត។
លោក ម៉ាក ឌឺស្តាអែល បាននិយាយថា “សេចក្តីស្នេហាជានិមិត្តរូបរបស់និរន្តរភាព វាបំភាន់ អស់នូវសញ្ញាណ ពេលវេលាដែលលុបបំបាត់ចោលរាល់ការនឹកអាល័យរបស់ជំហាន ដែល ចាប់ផ្តើមដំបូង និងការភ័យខ្លាចរបស់ទីអវសាន្ត”។
នេះជាប្រការដ៏អស្ចារ្យរបស់បេះដូង ដែលគ្មាននរណាអាចបកស្រាយបាន។ ហើយ “ស្នេហាគ្រាដំបូងដ៏សែន អាឡោះអាល័យនោះ” វានឹងក្លាយទៅជា “ស្នេហារាប់ពាន់ឆ្នាំ មិនងាយមាននរណាបំភ្លេចបាន” ។
“ស្នេហាគ្រាដំបូង” វានឹងក្លាយជា ប្រភពសោមនស្សរីករាយ សម្បូរសប្បាយយ៉ាងហូរហៀរ គ្មានទីបញ្ចប់ ហើយ បន្សល់ទុកក្នុងមនោសញ្ចោតនានៃបុគ្គលនីមួយៗនូវរូបភាព អណ្តែតអណ្តូងបំផុតរបស់ជីវិតមនុស្ស។
“ស្នេហាគ្រាដំបូង” វាគឺជាថ្ងៃដែលសេចក្តីស្នេហាបញ្ចោញវាចារស្វាគមន៍អ្នក ជាថ្ងៃដែលបេះដូង អ្នកពោរពេញ ដោយក្តីសោមនស្សរីករាយ ស្កប់ស្កល់ ក្នុងពេលវេលាដ៏ផ្អែមល្អែម អណ្តែតអណ្តូង ពោរពេញដោយទឹកដមដ៏ក្រអួន ជាថ្ងៃ ដែលបុរសមានសមានចិត្តពិសេសចំពោះនារី និងទទួល អារម្មណ៍ពិសេសត្រលប់មកវិញពីនារី។
សូមរង់ចាំអានភាគបន្ត...អំពី<<ស្នេហារន្ទៈ>>
Thursday, September 17, 2009
Friday, September 11, 2009
ក្មេងសម័យអាយធីឬ?
នៅសតវទ្យទី២១នេះ ដោយសារការរីកចំរើនយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យា ធ្វើអោយមនុស្សជំនាន់ក្រោយៗ ក៏មានការវិវត្តន៍ផ្នែកបញ្ញាផងដែរ សូមក្រឡេកមើលកូនក្មេងអាយុទើបតែ4ឆ្នាំ អាចឆ្លើយតបជាមួយឪពុកម្តាយ របស់គេបង្កប់ទៅដោយអត្ថន័យគួរអោយចង់សើច ប៉ុន្តែវាជាឡូស៊ីកម្យ៉ាង ឬមួយជាការកំប្លែងលេងសើច ? ដូចមានពាក្យមួយឃ្លានិយាយថា សព្វថ្ងៃជាយុគ្គសម័យ កូនកើតមុនឪ មែនឬ?
ម្តាយ ៖ អាប្លយកូន ! ឥឡូវនេះកូនអាយុ4ឆ្នាំហើយត្រូវកេងម្នាក់ឯងណា ! នេះម៉ាក់ទិញគ្រែថ្មី អោយកូន !
កូន ៖ ទេ ! ទេម៉ាក់ ! កូនទើបតែអាយុ4ឆ្នាំ ម្តេចអាចកេងម្នាក់ឯងកើត ? ប៉ាអាយុ៣០ឆ្នាំ ហើយនៅមិនទាន់កេងម្នាក់ឯងផងហ្នឹង !
ម្តាយ ៖ ?!?
ក្រោយមកគេក៏បានដើរទៅជួបឪពុករបស់គេ....
កូន ៖ ប៉ាប៉ា ? បើកូនរៀនបានលេខមួយ តើប៉ាគឹតយ៉ាងម៉េច ?
ឪពុក ៖ អូហូ ! ប៉ាប្រាកដជាសប្បាយស្លាប់ហើយ !
កូន ៖ ប៉ាទុកចិត្តចុះ កូនប្រាកដជាមិនអោយប៉ាស្លាប់ទេ !
ឪពុក ៖ ?!?
តើមិត្តអ្នកអានយល់ឃើញថា ក្មេងជំនាន់ក្រោយមានការវៃឆ្លាតណាស់មែនទេ?

Wednesday, September 9, 2009
When man loves you! :-)
Well, a friend sent me the following techniques to identify a man be in love with you (ladies)....Happy sharing !
Here are tips as to how to tell if he likes you, so check it out because if these things are prevalent, then definitely he likes you but is feeling little shy expressing his feelings:
* He is trying to be friendly with your friends and is making an effort to know more about you on the excuse that his friend wants to know about you.
* If he is busy chitchatting with his friends, but on your arrival at the spot, if he suddenly turns silent, then girly understand what's the indication.
* While standing at a distance, he passes you a smile but when you are near, he doesn't look up.
* He looks at you at frequent intervals, but when you look back, he takes his eyes off you.
* If his behavior changes when you are around, then surely he is in love with you.
* If he takes note of almost everything you say, that itself shows what you mean to him.
* He looks up straight into your eyes and while he is talking to you, there is a shine in his eyes.
* He is good to all but the way he treats you, there is something special about it.
* If he complements you by saying that you smell good.
* If you notice his friends staring at you, that means the boy in question talks about you with his friends.
* many more....learn from your experience!
So girls, I hope now you have clarity about what signs to look out for, to know that the guy is really in love with you or it's just your own misconception.
Good luck ! :-)

Friday, September 4, 2009
បើខ្ញុំមិនប្រើ MS-Windows...?
បើខ្ញុំមិនប្រើ MS-Windows...?
សួស្តីមិត្តអ្នកអាន !
អត្ថបទលើកមុនបាននិយាយអំពី "ហេតុផល ៥ចំនុចដែលមិនគួរប្រើ Windows” លើកនេះ នឹងលើកយកបញ្ហាថា បើមិនប្រើ Windows តើមានជំរើសអ្វីផ្សេងទេ?
ដូចបានជ្រៀបស្រាប់ ហើយថា MS-Windows មិនមែនជាជំរើសចុងក្រោយរបស់អ្នកឡើយ នៅមានកម្មវិធី ប្រព័ន្ធប្រតិបត្តិការផ្សេងៗទៀត ។ ការមិនប្រើ MS-Windows មិនមែនគ្រាន់តែមានហេតុផលប៉ុន្មានចំនុចនោះទេ តែ នៅមានរឿងផ្សេងៗទៀតដែល អាចអោយអ្នកបោះបង់ចោល Windows ។ ក្នុងអត្ថបទនេះ នឹងលើកយកជំរាបជូនលោកអ្នកនូវ ប្រព័ន្ធប្រតិបត្តិការ (Operating Systems) ផ្សេងក្រៅពី Windows ដែលកំពុងពេញនិយមនៅ លើពិភពលោក ក៍ដូចជានៅស្រុកយើង។
ខ្ញុំបានព្យាយាមសរសេរអត្ថបទនេះរបៀបងាយៗយល់ តែទោះជា យ៉ាងណាក៏មិត្តអ្នកអានចាំបាច់ត្រូវយល់ពីមូលដ្ឋានខ្លះៗអំពីបច្ចេកទេសពតមានវិទ្យាដែរ ។
១- Operating Systems (OS) គឺជាអ្វី?
(http://en.wikipedia.org/wiki/Operating_system)
OS ជាអ្នកទំនាក់ទំនងរវាង Hardware នឹង អ្នកប្រើប្រាស់ ហើយវាទទួលខុសត្រូវគ្រប់គ្រងនិង សហការរាល់សកម្មភាព និងការប្រើប្រាស់ ចែកចាយនូវធនធានរបស់កុំព្យូទ័រ ។ ខ្ញុំធ្វើការប្រដូច OS ទៅនឹងនាយកក្រុមហ៊ុនមួយអញ្ចឹង ហើយក្រុមហ៊ុនបីដូចកុំព្យូទ័រ បើគ្មានអ្នកគ្រប់គ្រង ក្រុមហ៊ុនមិនអាចដំណើការ បុគ្គលិកដូចកម្មវិធី (Applications) សំភារៈប្រើប្រាស់ក្នុងក្រុមហ៊ុនដូចទិន្នន័យ (Data or Resources) ។ ដូច្នេះនាយកជាអ្នក គ្រប់គ្រង ចាត់ចែង សហការ ដឹកនាំ រាល់សកម្មភាពរបស់បុគ្គលិកនិងធនធានរបស់ ក្រុមហ៊ុន ។ ប្រសិនបើអ្នកមានថវិការគ្រប់គ្រាន់ ចង់បើកក្រុមហ៊ុនមួយ អ្នកខ្លួនឯងអាចជាអ្នកគ្រប់គ្រង ឬត្រូវជួលមនុស្សម្នាក់ជានាយកជំនួសអ្នក ពេលនោះ តើនឹងត្រូវជ្រើសរើសមនុស្ស ប្រភេទណា?
២- Mac OS (http://en.wikipedia.org/wiki/Mac_OS)
Mac OS (1984-2001) ជាស៊េរីឈ្មោះនៃប្រព័ន្ធប្រតិបត្តិការដែល អភិវឌ្ឍន៍ដោយក្រុមហ៊ុន Apple ហើយជំនាន់ចុងក្រោយរបស់វាគឺ Mac OS 9 ។ ចំណែកឯMac OS X (since 2000) ជាចង្វាក់នៃ ប្រព័ន្ធប្រតិបតិ្តការដែល អភិវឌ្ឍន៍ ផ្សព្វផ្សាយ និង លក់ដោយក្រុមហ៊ុន Apple ហើយជាជំនាន់បន្តពី Mac OS គឺ X = 10 ។ Mac OS X (http://en.wikipedia.org/wiki/Mac_OS_X) ត្រូវបានតំឡើងជាមួយម៉ាស៊ីន Macintosh (ម៉ាកីនតូស) ចាប់ពីឆ្នាំ ២០០២ រហូតមក ។ កុំព្យូទ័រ ម៉ាកីនតូស (http://en.wikipedia.org/wiki/Macintosh) នៅស្រុកយើងលោកអ្នកមិនសូវបានឃើញទេ ហើយក៍មិននិយមប្រើដែរ ហើយម៉ាស៊ីន ប្រភេទនេះមានតំលៃថ្លៃជាងកុំព្យូទ័រដែល យើងនិយមប្រើច្រើនបំផុត ដែលហៅថា PC (Personal Computer, IBM PC, XT, AT) ។
កាលពីឆ្នាំ ២០០២ ខ្ញុំបានធ្លាប់ប្រើប្រាស់វាម្តងដែរតាមរយៈក្រុមហ៊ុនបរទេសមួយដែល បានគេហៅអោយទៅបង្រៀនបុគ្គលិករបៀបប្រើ ។ កាលនោះក្រោយពីបានស្រាវជ្រៀវ តាមរយៈ អិនតឺណែត និងសៀវភៅផង ក៍សំរេចកិច្ចការនេះបាន គឺមានពេលតែប្រហែល ១ខែប៉ុណ្ណោះ ។ បន្ទាប់ពីបានប្រើប្រាស់ម៉ាស៊ីននេះតែ៣ខែ ក៍អាចកំណត់សំគាល់ឃើញថា កុំព្យូទ័រ នេះមិនដែលគាំងទេ ទាំងផ្នែក Hardwares ទាំងផ្នែក OS ហើយដំណើការលឿនគួរសម ។ កាលពីមុន Mac OS អាចតំឡើងបានតែជាមួយ ម៉ាស៊ីនម៉ាកីនតូសប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Apple បានធ្វើអោយ Mac OS នេះអាចតំឡើងនិងប្រើប្រាស់នៅលើកុំព្យូទ័រប្រភេទ PC ជាមួយនឹង Mac OS X version 10.5 “Leopard” ។ លោកអ្នកអាចទាញយក (download) ពី
(http://thepiratebay.org/torrent/3859875Mac_OS_X_Leopard_(full_final_release)) មកតំឡើងសាកល្បងប្រើបាន ។ អ្នកអាចរៀនរបៀបតំឡើងនៅទីនេះ http://dailyapps.net/2007/10/hack-attack-install-leopard-on-your-pc-in-3-easy-steps/ ។ (ខ្ញុំមាន Mac_OS_X_Leopard នៅលើ DVD បើចាប់អារម្មណ៍អាចទាក់ទងមកខ្ញុំផ្ទាល់តាមរយៈអីមែល khuon.tiv at gmail.com )
៣- Linux (http://en.wikipedia.org/wiki/Linux)
Linux ជាប្រព័ន្ធប្រតិបត្តិការ Unix-liked ប្រើ Linux kernel ជាគោល ហើយដែលជា OS នៃកម្មវិធីបើកចំហរ (Free and Open Sources Softwares) អាចអោយអ្នកប្រើប្រាស់ កែសំរួលនិង ចំលងចែកចាយដល់អ្នកដ៏ទៃដោយគោរពតាម លក្ខខណ្ឌកិច្ចព្រមព្រៀង GNU GPL និង Free Software Licenses ។
ដោយផ្អែកលើ Linux kernel និង លក្ខខណ្ឌកិច្ចព្រមព្រៀង GNU GPL និង Free Software Licenses បានធ្វើអោយមាន ក្រុមហ៊ុន ឬសហគមធ្វើការអភិវឌ្ឍន៍ជា Linux distribution ផ្សេងៗជាច្រើន ដែលជាការប្រមូលផ្តុំ នូវកម្មវិធីជាច្រើនបញ្ចូលគ្នា (a large collection of software applications) ដូចជា កម្មវិធីការិយាល័យ កម្មវិធីចាក់ multi-media និង database applications ។ Linux distribution នេះរួមមាន ស្នូលនៃប្រព័ន្ធប្រតិបត្តិការ (Linux kernel) កន្សោមកម្មវិធីផ្សេងៗបានមកពី GNU Projects និង Interface graphics ផ្តល់ដោយ X Window System ។ សព្វថ្ងៃនេះ Linux distribution មានច្រើនគួរសម (http://en.wikipedia.org/wiki/List_of_Linux_distributions ) លោកអ្នកអាចជ្រើសរើស Distribution ណាមួយមកសាកល្បងក៏បាន ។
ការប្រើ Linux អ្នកមិនបាច់ទិញ License មិនព្រួយបារម្មណ៍ខ្លាច មេរោគ មិនត្រូវការម៉ាស៊ីនតំលៃថ្លៃៗ Hardware កំរិតខ្ពស់ៗ មិនបាច់ Defragment hard disk មិនបាច់ Restart ម៉ាស៊ីនច្រើនសារ ប្រើកាន់តែយូរកាន់តែលឿន ....។
ចំពោះខ្ញុំ គឺប្រើ Ubuntu (www.ubuntu.com) ជិតបីឆ្នាំហើយ ពីមុនធ្លាប់ប្រើ Red Had, SuSE, Knoppix ផងដែរ ។ ហេតុផលបីប្រការជាជំរើសរបស់ខ្ញុំក្នុងការប្រើ Ubuntu : ១- ពេញចិត្តនឹងទស្សនៈនិស្ស័យរបស់ Ubuntu (http://www.ubuntu.com/community/ubuntustory/philosophy) ២- Ubuntu ជា Distribution ដែលមានប្រភពពី Debian (serious and stable for servers) ដែលខ្ញុំប្រើនៅលើ ម៉ាស៊ីនមេជិត ១០ឆ្នាំមកហើយ ៣- Ubuntu មានសេវាដែលផ្ញើ CD ដោយឥតគិតថ្លៃ សំរាប់អ្នកដែលមាន ការលំបាកទាញយកពីអិនធឺណែត (https://shipit.ubuntu.com/) ។ (ខ្ញុំមាន Ubuntu នៅលើ CD បើចាប់អារម្មណ៍អាចទាក់ទងមកខ្ញុំផ្ទាល់តាមរយៈអីមែល khuon.tiv at gmail.com )
នៅស្រុកយើងមានអង្គការមួយឈ្មោះ KhmerOS (www.khmeros.info) ដែលអភិវឌ្ឍន៍ បង្រៀននិងផ្សព្វផ្សាយ ការប្រើប្រាស់អក្សរខ្មែរលើកុំព្យូទ័រ លោកអ្នកក៍អាច ទាយ យក Distribution SUSE ជាភាសារខ្មែរប្រើប្រាស់បានដែរ ។
កន្លងមកមានគេនិយាយថា MS-Windows មានភាពងាយស្រួលប្រើជាង Linux ខ្ញុំទទួល ស្គាល់ជាការពិតមែន ក៍ប៉ុន្តែសួរថា តើអ្នកស្គាល់និងប្រើ MS-Windows អស់ប៉ុន្នានឆ្នាំហើយ ? ហើយមានសាលាបើកបង្រៀនព្រោងព្រៀតថែមទៀត ។ អ្វីដែលស្រួលមិនមែនសុទ្ធតែល្អនោះទេ ហើយអ្វីដែលល្អក៍មិនមែនសុទ្ធតែលំបាកនោះដែរ ។ បើសាកល្បចាប់ពីពេលនេះទៅ ជឿជាក់ថាមួយខែក្រោយ មួយឆ្នាំក្រោយ ពាក្យលំបាក នេះនឹងត្រូវពេលវេលាទិញយកទៅបាត់ហើយ ! មានអ្នកស្គាល់ អាចមានអ្នកប្រើ មានអ្នកប្រើ ប្រាកដជាមានអ្នកចេះ មានអ្នកចេះនឹងមានអ្នកបង្រៀនហើយ មិនថាអញ្ចឹងមែនទេ ?

Subscribe to:
Posts (Atom)