Sunday, April 4, 2010

ស្នេហាជាសុភមង្គល ឬ ជាការឈឺចាប់?

ស្នេហាជាសុភមង្គល ឬ ជាការឈឺចាប់ ?



     អត្ថបទនេះបានសរសេរឡើងដោយសារការសាកសួរនូវសំនួរជាច្រើន ជាមួយនឹងយុវមិត្តជាច្រើន ដែលទើប ឈានចូលខ្លោងទ្វារនៃសេចក្តីស្នេហា ព្រមជាមួយនឹងអ្នកដែលមានបទពិសោធន៍ក្នុងសមរភូមិស្នេហា ហើយទទួលបាននូវ ចំលើយផ្សេងៗគ្នាជាច្រើនគឺ ៖
    - ចាប់ពីពេលចេះស្រលាញ់ ទើបយើងដឹងយ៉ាងប្រាកដថា ដូចម្តេចជាសុភមង្គល ?
    - ពេលបានស្រលាញ់ហើយ ទើបដឹងថា ដូចម្តេចជាការឈឺចាប់ ?
    - ស្រលាញ់ គឺសុភមង្គល និង ការឈឺចាប់លាយឡំគ្នា ។
    - ស្នេហាឬ? សុភមង្គលតិចតួចទេ តែការឈឺចាប់ច្រើនណាស់...

     តើមាននរណា អាចកំនត់បានឱ្យប្រាកដទេ? ថាចំលើយពិតប្រាកដបែបណាទៅវិញ? សូម្បីតែអ្នកសរសេរនេះ ក៏ ទទួលអារម្មណ៍ច្របូកច្របល់ មិនដឹងជាចំលើយណាត្រូវ ចំលើយណាខុសទេ ទើបខំស្វះស្វែងស្រាវជ្រាវរកនៅក្នុង ប្រសាសន៍ល្បីល្បាញរបស់ ឥស្សរជននានា ទាំងនៅអាស៊ីរ អឺរ៉ុប ជំនាន់ដើម ដែលពួកុគាត់ក៏មើលឃើញសេចក្តីស្នេហា ពីទិសផ្សេងៗគ្នា ហើយក៏បានបញ្ចោញការសន្និដ្ឋានមិនដូចគ្នា ហើយជួនកាលផ្ទុយគ្នាស្រឡៈទាំងស្រុងផង។

     សេចក្តីស្នេហាប្រៀបដូចជាអ្វីមួយអាថ៌កំបាំង អស្ចារ្យបំផុត និងធំធេង រហូតដល់សូម្បីតែ ខួរក្បាលប្រកបដោយ ប្រាជ្ញា ឈ្លាសវៃបំផុត ក៏មិនអាចយល់វាអស់បានដែរ។
     បើសិនស្នេហាមិនល្អស្អាត មិនមែនជាក្តីរីករាយដល់កំពូលនោះ ម្តេច Victor Hugo សរសេរថា “ពិភពលោក បើគ្មាន មនុស្សចេះស្រលាញ់ នោះព្រះអាទិត្យនឹងអស់រស្មី” ។ ប៉ុន្តែសុភមង្គលនៃសេចក្តីស្នេហា មិនមែនជាប្រភេទអាច ទិញដូរបាន ឬប្រើកំលាំងបាយ ការពារបានឡើយ។ វាកើតឡើងតែមកអំពីការចុះសំរុងនៃដួងព្រលឹង និងអំពីបេះដូងមួយគូ ដែលលោតស្របចង្វាក់គ្នាប៉ុណ្ណោះ។ ហើយអ្វីៗទាំងអស់ឱ្យតែ “ខុសចង្វាក់” បន្តិចនឹងរលាយ បាត់អស់ ហេតុនេះត្រូវកាន់ឱ្យ ថ្នម ដូចកាន់ពងមាន់ ទ្រថ្នមដូចទ្រថូផ្កា អីចឹង។
      ដូច្នេះប្រៀបដូចជាមនោសញ្ចោតនាឯទៀត សេចក្តីស្នេហាជាប្រភេទមនោសញ្ចោតនា ខ្លាំងក្លាបំផុត តែក៏ស្តើង តូចឆ្មារ ងាយនឹងបែកបាក់បំផុតដែរ។ ប្រហែលតាំងពីដើមឡើយ មកដល់សព្វថ្ងៃ មិនទាន់មានអ្នកណានិយាយត្រូវពីចរិត អាថ៌កំបាំង ភាពអស្ចារ្យនៃ សេចក្តីស្នេហា ដែលកើតឡើងក្នុងចង្វាក់ ញាប់ញ័រ អត្ថិរភាពក្នុងក្តីកង្វល់ រសាប់រសល់ ហេងហោងក្នុងក្តីនឹករលឹក អន្ទៈសាក្នុងការរង់ចាំ ដូចជាលោកសេក ស្ពៀ ថា “ស្នេហាជាផ្សែង កើតឡើងដោយសារដង្ហើម នៃភាពអួលអាក់” ។
     មានមនុស្សជាច្រើនកំពុងស្វែងរកចំលើយសំរាប់ស្ថានភាពផ្លូវចិត្តឈឺផ្សារបស់ពួកគេ ចំពោះសេចក្តីស្នេហា។ តើពួកគេជាអ្នកមានសុភមង្គលបំផុត ឬឈឺចាប់បំផុតនោះ? ឬកំពុងមានសុភមង្គលក្នុងការឈឺចាប់? ឬមួយឈឺចាប់ក្នុង សុភមង្គល? មានអ្នកសួរថា “ដូចម្តេច ព្រោះតែសេចក្តីស្នេហាជាជីវិតខ្ទេចខ្ទាំ?” មិនតែប៉ុណ្ណោះ នៅមានអ្នកចង់រត់គេចពី ជីវិត ដោយសារតែស្នេហាបែកបាក់ ប្រេះឆា ធ្វើឱ្យគេលែងចង់រស់តទៅទៀត។ ប៉ុន្តែប្លែកដែរ សេចក្តីស្នេហាជាមួយនឹង រូបភាពដ៏គួរឱ្យខ្លាចដូច្នេះ និងមិនធ្វើឱ្យអ្នកណាខ្លាចញញើតសោះ ផ្ទុយទៅវិញ  បែរជាកាន់តែមានអនុភាពស្រូបទាញយ៉ាងចម្លែកទៀតផង!។ ដូចអ្នកអក្សរសាស្ត្រ Berson សន្និដ្ឋានថា “រាល់ថ្ងៃគេតែងឮថា មានមនុស្សជាច្រើនស្លាប់ដោយសារ ស្នេហា ប៉ុន្តែគ្មានអ្នកណាខ្លាចសោះ ផ្ទុយទៅវិញនៅចង់ស្វែងរកថែមទៀត”។  
     សំរាប់អ្នកបួសចាត់ទុក “សេចក្តីស្នេហាជាការ ឈឺចាប់” ដូចនេះល្អបំផុត ត្រូវចៀស ឱ្យឆ្ងាយពីវា។ អ្នកផ្សេងវិញ បែរជាថា “មិនស្រលាញ់ មិនមែនជាជីវិតរស់នៅទេ” ។ រស់នៅ តែគ្មានស្រលាញ់អ្នកណា តើនៅមានអ្វីជាជីវិតទៀត!?!
     អាចនិយាយបានថា សុភមង្គល និងការឈឺចាប់ជាលក្ខណៈពិសេសនៃសេចក្តីស្នេហា។ មានពាក្យមួយឃ្លាថា ៖ “គ្មានរលក ម្តេចហៅថាសមុទ្រ? គ្មានការឈឺចាប់ ម្តេចហៅថា ស្នេហា?”។ តើសំរស់នៃសមុទ្រស្ថិតនៅត្រង់ វាមិនរាបស្មើ ដូចទឹកបឹង ត្រពាំង ? តើសេចក្តីស្នេហាល្អស្អាត មិនដោយសារវាវេញធ្លុងមនុស្ស២នាក់ មកប្រៀបដូចជាម្នាក់ ប៉ុណ្ណោះទេ តែដោយសារជាប្រភពនៃការនឹករលឹក ការឈឺចាប់ និង គំនុំគំគួន...?
     ជនជាតិអារ៉ាប់មានសុភាសិតចែងថា “គំនុំ និងកំហឹងក្នុងសេចក្តីស្នេហា មិនមែនជា ការស្តែងឡើងនៃការបែកបាក់ ប្រេះឆាទេ គឺជាក្លិនពិដោរធ្វើឱ្យបុប្ផាកាន់តែស្រស់ស្អាត”។ លើសពីនេះទៅទៀត អ្នកធ្វើដំណើរតាមសមុទ្រនៅពិនិត្យ ឃើញថាក្រោយពេលព្យុះភ្លៀងរួច សមុទ្រតែងតែស្អាតជាងមុន ដូច្នេះក្រោយពីការខឹង ការប្រច័ណ្ឌ សេចក្តីស្នេហា ដូចជារឹតតែស្អិតល្មួត នោះគឺជា សុភមង្គលបានឈឺចាប់ ឬនិយាយម៉្យាទៀតថា ឈឺចាប់ក្នុងសុភមង្គល
     និយាយរួមទៅ អ្នកដែលកំពុងស្រលាញ់ទាំងឡាយ គឺជាអ្នកមានសុភមង្គល ប៉ុន្តែពួកគេអាចមានពេលខ្លះត្រូវ ព្រួយ ត្រូវពិបាក តែនោះនៅតែជាការឈឺចាប់នៃ សុភមង្គលដដែល។ បើសិនមានអ្នកណានិយាយថា ខ្ញុំបានស្រលាញ់  ខ្ញុំមានសុភមង្គល ខ្ញុំបានឈឺចាប់ ប្រការទាំងនេះគ្មានអ្វីចំលែកឡ៉ើយ។

     ដូច្នេះ សូមបន់ស្រន់ឱ្យមនុស្សគ្រប់គ្នាបានស្រលាញ់ បានសុភមង្គល បានឈឺចាប់ ព្រោះថា សេចក្តីស្នេហាគឺត្រូវតែ ដូចនេះឯង!!! (Million thanks for the writer !)

Thursday, April 1, 2010

Life After Being Married ! :-)

Dear Readers,

Wooooooooohhhhhhhhhoooooooooooooooo............... Thanks so much visiting my blog. I can't believe that 209640 visitors about 2 months absent !

Now I'm back for you again ! It took me 2 months to arrange my living condition. Oh yeah ! That's the new start of new life, new family. ;-)

Hey, I'm not busy because of this...hein !

(L'homme: << Allô chérie, je suis en réunion en ce moment...>>
- La fille: << Silence, c'est sa femme!>>)
(Man: <<Hello Dear, I'm on meeting at the moment...>>
- Lady: <<Quiet, it's his wife !>>)

Now, there's no more ??? But not sure for those who enjoy life like this, hein ! :-)

Ok, this month, we'll celebrate Khmer New Year 2010 (on 14-16 April), hope no more this too in Pagoda...


Well, in this occasion, we (the whole family) would like to wish you all the G*, Good Health, Good Job, Good Luck, Good Life...!

Enjoy reading the next up coming articles ! And, please do not forget to comment on the articles you have read. Thanks!